៤ ចំណុះនៃការបង្កើតភាពជោគជ័យ
នូវពេលដែលខ្ញុំបានអានរឿង Bald Eagle (ឥន្ទ្រីទំពែក ឫឥន្ទ្រីក្បាលសរ) ពីមធ្យាបាយនែ ការរស់នៅ របស់វា ខ្លួនខ្ញុំក៏បានចាប់ផ្តើមគិតថា បើអ្នកជំនួញយកវាមកជាករណីសិក្សាសួរថា តើអ្នកជំនួញនោះ អាចសិក្សាអ្វីខ្លះពីវា នៅក្នុងភាពដែលអាចក្លាយទៅជាអ្នកជោគជ័យ ខាងក្រោមនេះគឺជាអត្ថ បទស្តី ពីភាព យល់ ឃើញរបស់ ខ្ញុំចំពោះ Bald Eagle (ឥន្ទ្រីទំពែក ឫ ឥន្ទ្រីក្បាលសរ).
១. ចក្ខុវិស័យ (Bald Eagle) ជាបក្សីមួយប្រភេទដែលយើងអាចមើលឃើញវា ហើរនៅលើអាកាសដ៏សែនខ្ពស់ តែភ្នែករបស់វាអាចមើលឃើញមើលលើផែនដីបានយ៉ាងច្បាស់។ ជាពិសេសវាអាចចាប់ត្រីដែល នៅក្នុងទឹកបានដោយវាអាចមើលនៅក្នុងចម្ងាយបានយ៉ាងឆ្ងាយផងដែរ។ វាក៏អាចឃើញ សសៃតួច ៗដែលនៅក្នុងទឹក ពីលើទីខ្ពស់ជាច្រើនគីឡូរ វាធ្វើសំបុកនៅទីខ្ពស់ ឫនៅចំណុះ ដែលវាអាច មើលបានល្អពីអ្វីដែលអាចកើតឡើងដើម្បីផ្តល់នូវសុវត្ថិភាពរបស់វា។ ហើយអ្នកជំនួញគួរតែមានភ្នែកដូចជាបក្សីមួយក្បាលនេះ (Bald Eagle) គឺអាចមើលឃើញ នូវអ្វីដែល បាន កើតឡើយនៅលើទីផ្សា ដែលបានកើតឡើងនៅពេលនេះ នឹងនៅថ្ងៃអនាគត ដ៏សែនវែងឆ្ងាយ ហើយនឹងកំណត់សំគាល់នូវសក្តានុពល អតិថិជនរបស់ ខ្លួនថាពួកគេត្រូវការអ្វី ចង់បានអ្វី ហើយត្រូវធ្វើវាអោយបានភ្លេមៗ គឺត្រូវចេះ ចាប់យ…