សំដីមាស.....

សំដីមាស.....
១.​ ពុលស្រា វង្វេងភ្លេចស្មារតី  ពុលស្រី វង្វេងភ្លេចភរិយា  ពុលល្បែងពាលា វង្វេង​ភ្លេចកិច្ចការ ពុលដុល្លា វង្វេងភ្លេចអ្នកក្រតូចតាច  ពុលអំណាច វង្វេងមិនខ្លាចច្បាប់។ ២. អ្នកចេះ​ពី​រៀន​​មាន​​ក្បួន​ការ​ពារ​ខុស​ ជន​ពាល​គ្មានរៀន​​អ្វី​ទាំង​អស់​ អាង​តែជម្លោះ​​ កម្លាំង​បាយ ។​ ជន​ពាល​មាន​អំណាច​ កាន់​ចិត្ត​កាច​គ្មានស្រ​ណោះ​​ស្តាយ​​ ទោះ​ជា​បាត់បង់​​ទាំង​ជាតិ​ម្តាយ​​មាតុ​ប្រទេស ​ក៏​មិន​​ខ្វល់​ដែរ​ពី​អនាគត ឲ្យ​តែ​ពាល​រក្សាបាន​អំ​ណាច ។ ៣. កុំខឹងពេលក្រ  កុំល្អពេលមាន កុំប្តឹងពេលគ្មាន កុំហ៊ានពេលអត់ កុំជ្រើមពេល​ជ្រូល កុំ​ឈួលពេល​ព្រាត់ កុំ​ក្បត់​ពេលខ្សត់​ កុំស្បថពេលទាល់។  ៤. ទូកអាចលិចបានដោយសាររន្ធតូចៗ  ដែលធ្លុះធ្លាយ ឯប្រទេសមួយអាចលិចលង់​បានដោយ​សារប្រជាពលរដ្ខ​ម្នាក់ៗ នាំគ្នា​សង្ងំដេកយកតែសុខរៀងៗខ្លួន។ ៥. នគរ​ថ្កើងប្លែក សប្បាយតែភ្នែក ក្នុង​ចិត្ត​រងកម្ម កូន​ប្រុស​បណ្តាច់ កុំភ្លេច​បណ្តាំ កប្បាស​សូត្រ​ថ្នាំ ត្រីមាំងលែងថោក ។ ដូងស្លា​អំពៅ អំបិល​ស្ករ​ស្រូវ មាន​ទៅមានមក មាន​ចុះ​មានឡើង រាស្រ្ត​យើងល្មមរក ល្ម​មរេលៃលក គួរយកគួរខាន។ ៦. ការរកឃើញដ៏អស្ចារ្យ គឺការរកឃើញ ផាពល្ងង់ របស់ខ្លួន ព្រោះវាជារបំាង​នៃចំណេះដឹង។ ៧. ខ្ញុំសុខចិត្ត …