ដើមកំណើត នឹងការវិវត្តន៍នៃអារ្យធម៌ខ្មែរ
ដើមកំណើត នឹងការវិវត្តន៍នៃអារ្យធម៌ខ្មែរ ដោយ លី ធាម តេង នៅពុទ្ធសាសនបណ្ឌិត្យ យើងដឹងហើយថា ដែលគេហៅពេញលេញជា «អារ្យធម៌» មួយបានលុះណាតែអារ្យធម៌នោះ មានលក្ខណៈគ្រប់គ្រាន់បញ្ជាក់អោយឃើញនូវការចេះដឹងចុះចេញមកពីជាតិនោះ ច្បាស់ប្រាកដ ប្រជាសម្រាប់ជាគ្រឿងសំគាល់នូវចំណេះវិជ្ជា ឬលក្ខណៈនៃសេចក្តីចម្រើនរបស់ជាតិ។ រីឯអារ្យធម៌ខ្មែរមានរូបរាងបន្តិចម្តងៗ មកជាអង្វែងហើយ, បើគិតទៅតាមប្រវត្តិសា ស្រ្តយើងឃើញថា ចាប់ផ្តើមមានតាំងពីមុន គ្រិស្តសតវត្យទៅទៀត។ អារ្យធម៌ដំបូងនោះគឺគម្រោងការចេះដឹងផ្សេងៗ មានភាសា-ភ្លេង-ចំរៀង-ទំនៀមទម្លាប់របស់ជនជាតិដើម គឺកុលសម្ព័ន្ធផ្សេងៗ ជាពួករដ្ឋវាសី ( Autochtones ) ដែលរស់នៅលើដែនដីខ្មែរយើង ដូចជា គួយ - សម្រែ - ព័រ - ភ្នង ហើយដែលសព្វថ្ងៃពិតមែនតែពួកនេះទៅជាអ្នកនៅដោយព្រៃ ហាក់ដូចជាគ្មានវឌ្ឍនធម៌សោះ តែជនជាតិទាំងនេះបានទុកកេរ្តិ៍អារ្យធម៌អោយយើងច្រើនណាស់ ដូចជាទំនៀមទំលាប់, សិល្បៈ, ភាសា ។ល។ ក្រោយពេលដែលកសាងបានជារូបឆោមហើយអរិយធម៌យើងក៏ត្រូវទទួលឥទ្ធិពលខ្លះៗ អំពីអារ្យធម៌ជនជាតិផ្សេងៗដែលចូលមកអាស្រ័យក្នុងស្រុកយើង ព្រោះជាធម្មតា តាមមតិមនុស្សបុរាណ ឬក៏សព្វថ្ងៃសុទ្ធតែត្រូវការបញ្ចូលបន្ថែមយ៉ាងនេះ ដូចមានសេចក្តីបញ្ជាក…