អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ
ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ ជាយ​រាជ​ធានី​ភ្នំពេញ ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។ លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​ ១០​ ឆ្នាំ​មក​នោះ​ បច្ចុប្បន្ន គឺ​ជា​អ្នកគ្រប់គ្រង​​ឃ្លាំង  និង​​ជា​នាយក​ក្រុមហ៊ុន​ Ks Seastar Co. Ltd ​ ដែល​​បាន​នាំ​ចូល​ត្រី​ទាំង​នេះ​​ពី​បរទេស។ តើ​លោក​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ទម្រាំ​មាន​​ថ្ងៃ​នេះ​? ក្នុង​វ័យ​ ៣៣ ឆ្នាំ​​ លោក​ម៉ៅ​ វុត្ថា មាន​ស្រុក​កំណើត​ នៅ​ភូមិ ​ដាំស្ពៃ ​សង្កាត់​ស្លាកែត​ ក្រុង​-ខេត្ត​បាត់​ដំបង ​និង​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​កុមារភាព។​ ជា​យុវជន​រស់​នៅ​ទី​ជនបទ​លោក ​ម៉ៅ វុត្ថា​​ ក៏​​មិន​ខុស​គ្នា​អ្វីពី​ ​យុវជន​ដ៏​ទៃ​ ​នោះ​ទេ។​ លោក​ ​​បាន​ ជួយ​កិច្ច​ការងារ​ធ្វើ​ស្រែ​ចម្ការ និងការងារផ្ទះ​ម្ដាយ ហើយ​ឆ្លៀត​ពេល​ទំនេរ…