បើចង់ដើរលឿនអោយដើរម្នាក់ឯង តែបើចង់ដើរបានឆ្ងាយដើរជាក្រុម
បើចង់ដើរលឿនអ្នកត្រូវដើរម្នាក់ឯង តែបើអ្នកចង់ដើរបានឆ្ងាយអ្នកត្រូវដើរជាក្រុម។ ជូបបញ្ហាទើបដឹងថាខ្លួនឯងត្រូវដោះស្រាយដោយវិធីណា បើអ្នកដឹងថាខ្លួនឯងដោះស្រាយដោយវិធីណាហើយ ហេតុអ្វីក៏អ្នកមិនក្រោកហើយដើរទៅ? នេះជាបញ្ហានៃការផ្លាស់ប្តូរផ្នត់គំនិត..!! ក្តីសុបិត្តពេញមួយយប់នោះគ្មានបានការអ្វីទេបើអ្នកមិនធ្វើអោយក្តីសុបិត្តនោះក្លាយជាពិត គឺវាស្មើរត្រឹមតែជាក្តីស្រមៃ។ ភាពខ្ជិលច្រអូសជាសត្រូវនៃភាពជោជ័យ ទីឋាននៃភាពជោជ័យគ្មានទេដានជើងនៃភាពខ្ជិលច្រអូស។ ដំណើរនៃជីវិត្តនៅមានឧបសគ្គជាច្រើនរាប់មិនអស់ បើអ្នកមិនប្រឹកដើរ ដោយខ្លួនឯងពីឥឡូវទៅ គឺត្រូវខំរៀន ខំស្វែងយល់ ខំយកឈ្នះលើខ្លួនឯង ខំយកឈ្នះលើបញ្ហាជីវិត ខំប្រឹងធ្វើយ៉ាង ណា ឲ្យឈ្នះលើសេចក្តីខ្ជិលច្រអូសទាំងឡាយឲ្យយបាន។ សេចក្តី ខ្ជិលច្រអូសគឺជា បាបធម៌ទាំងពួង។ មនុស្សគ្រប់រូប មិនគួរយកវាមក ដាក់ក្នុងខ្លួនឡើយ បើមិនដូច្នេះទេ វិថីជីវិតរបស់យើងនឹងជួបតែបរាជ័យជាមិនខាន។ ក្រឡេងពីការធ្វើដំណើររបស់អ្នក ជាការពិតណាស់ការដើរម្នាក់វាអាចដើរបានលឿនក៏ពិតមែនតែវអ្នកត្រូវរែកពន់នូវឧបសគ្គរាប់ពាន់លានជំពូកផងដែល អ្នកនិងមិនអាចដើរបានឆ្…