មាន​បញ្ញា ប្រសើរជាងទ្រព្យ

មាន​បញ្ញា ប្រសើរជាងទ្រព្យ
បញ្ញា ប្រសើរជាងទ្រព្យ  កាលកន្លងយូរមកហើយ បុរសចាស់ក្រីក្រម្នាក់បានជិះសេះ ធ្វើដំណើរទៅកាន ស្រុក មួយ។ នៅពាក់កណ្តាលផ្លូវ គាត់បានចង សេះរបស់គាត់នៅនឹង ដើម ឈើ មួយ ដើមហើយក៏ទៅ ទទួលទាន អាហារដែលបានខ្ចប់មក។ មួយសន្ទុះបន្ទាប់មកក៏មាន សេដ្ឋីម្នាក់ មក ឈប់សេះ​នៅត្រង់ហ្នឹងដែរ ហើយចង សេះរបស់ គាត់ នៅនឹង ដើមឈើ ដែលបុរសចាស់ នោះបានចង។  បុរស​ចាស់ឃើញដូច្នោះទើបប្រាប់សេដ្ឋីថា “សូមកុំចង សេះរបស់លោកជិត សេះរបស់ខ្ញុំវាកាចខ្លាំង ណាស់ អាចប្រទូស រ៉ាយសេះរបស់ លោកមកដល់ ជិវិតក៏បាន​សូមមេត្តា​យកទៅចង​នៅកន្លង​ផ្សេងវិញទៅបាទ”។ “យើង ចងនៅ ឯណាក៏បាន ហើងជា​អ្នកមាននរណា​មកធ្វើអីយើងបាន” សេដ្ឋី តបយ៉ាង គម្រោះគម្រើយ។  បុរសចាស់តបថា “ខ្ញុំប្រាប់លោក​ដោយសេក្តីប្រាថ្នាល្អទេតើ កាល បើលោកមិន ជឿក៏ស្រេច តែចិត្តលោកទៅចុះ” បន្ទាប់មកសេដ្ឋី​ក៏ចងច សេះនៅនឹង​ដើមឈើដែល បុរស ចាស់ បានចងនោះ ហើយដើរទៅ ទទួលទានអាហា​រ​ពេលថ្ងៃ។ ក្រោយពី​នោះបន្តិច សេះ ក៏បានពុះ កព្រ្ជោលហ៊ោក​កញ្ជ្រៀវដាក់​គ្នាយ៉ាងខ្លាំង។  បុរសចាស់​ហើយនឹងសេដ្ឋី ក៏រត់ចែក​ជើង គ្នាទៅ ចាប់សេះរៀងៗខ្លួន តែវាបានយឺតពេលទៅហើយ ព្រោះសេះ​របស់សដ្ឋីត្រូវ សេះរបស់ បុរសចាស់ ចាត់ការ​ក្សិណក្ស័យ​បាត់ហើយ។ “នែ៎ អាកញ្ចាស់!! ឯ…