សុភាសិត៖ ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាយកភ្លឺដុះគុល
អ្នកសិក្សារៀនសូត្រដែលចង់ចេះចង់ដឹង ចង់បាននូវតំរិះវិជ្ជា ចាំបាច់ណាស់ត្រូវមានអ្នកនែនាំ ដូចជាគ្រូបាអាចារ្យដើម្បីប្រៀនប្រដៅតំរែតំរង់់ផ្លូវ។ ឯការដាំរុក្ខជាតិទាំងឡាយក៏ដូច្នោះដែរ ដើម្បីទទួលបានផ្លែផ្កាត្រូវមើលថែ ស្រោកទឹកដាក់ជី ។ តើសុភាសិតខាងលើមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច ?
" តើអ្នកត្រូវសម្លាប់អាចារ្យដោយរបៀបណាទើបបានទទួលបានចំណេះ ?" " តើអ្នកពិតជាត្រូវដុះគុលមែនឬដើម្បីបានផ្លែផ្កា ?" ដើម្បីកុំអោយច្រលំដែលយើងបានចាប់អារម្មណ៍លើពាក្យថា " សម្លាប់អាចារ្យ" និង "យកភ្លឺដុះគុល" ទាំងអស់គ្នាហើយ ចឹងយើងត្រូវស្វែងយល់ថាសម្លាប់អាចារ្យដោយ វិធីទើបបាននូវចំណេះដឹង។ អាចារ្យ គឺអ្នកបង្ហាត់បង្រៀន ប្រៀនប្រដៅ ហើយការសម្លាប់អាចារ្យនៅទីនេះគឺសម្លាប់នូវភាពអវិជ្ជា ភាពមានៈ ការប្រកាន់ខ្លួន សំលាប់ពេលវេលា ភាពខ្ជិលច្រអូស សេចក្តីល្ងង់ខ្លៅ និងការងឿងឆ្ងល់ផ្សេងៗត្រូវសួរដេញដោលពីគ្រូបាអាចារ្យទាំងឡាយ នោះអោយបានច្បស់លាស់ អោយអស់សេចក្តី ប៉ុន្តែបើយើងខ្ជិលច្រអូស មិនចូលចិត្តហ្វឹកហាត់ រៀនសូត្រស្តាប់គ្រូអាចារ្យ នោះយើងនិងពុំមាន…