វគ្គទី៤៖ ធៀនជីជឺ ពុករលួយ
វគ្គទី៤៖ ធៀនជីជឺ ពុករលួយ សម័យចានក្វ័រ នៅនគរឈី មានមហាអាមាត្យម្នាក់់ឈ្មោះ
ធៀនជីជឺ មានគ្រាមួយលោកមហាអាមាត្យបានទទួលនូវ សំណួកប្រាក់ ២០០០ ពាន់ តម្លឹងពីមន្រ្តីតូចតាចមួយរូប។ លោកមហា អាមាត្យ យក ប្រាក់នោះ ទៅផ្ទះដើម្បី ឱ្យ ម្ដាយជាអ្នកទុកដាក់ តែ ម្ដាយជរានឹកសង្ស័យ ក្នុងចិត្ត ជាខ្លាំង ទើបសួរទៅកូនថា៖ «កូនកាន់តំណែងជាមហាអាមាត្យអស់រយៈពេល ៣ឆ្នាំហើយ ម៉ែ មិនដែល ឃើញកូនមានប្រាក់បៀរវត្សច្រើនដល់ម្ល៉េះឡើយ។ ម៉ែសួរកូនដោយត្រង់ចុះប្រាក់ ដ៏ច្រើនសន្ធឹក សន្ធាប់នេះតើកូនបានមកពីណា? បានមកដោយភាពមិនស្អាតស្អំ តើមែនឬទេ? ធៀនជីជឺ ពុំហ៊ានកុហកម្ដាយ ពេលត្រូវម្ដាយសួររហូតទាល់ច្រកដូច្នេះ ក៏ព្រមទទួលការពិតថា៖ «មានមន្ត្រីតំណែងតូចម្នាក់ ប្រគល់ប្រាក់ដ៏មហាសាលនេះ ទុកជារង្វាន់ដល់កូនណ៎ាម៉ែ ! »។ ម្ដាយរបស់គាត់ខឹងខ្លាំងណាស់ និយាយដាស់តឿនដល់ ធៀនជីជឺ ថា «ម៉ែដឹងថាបញ្ញាជនត្រូវមានគុណធម៌នៅក្នុងចិត្ត បញ្ញាជនគប្បីបដិបត្តិខ្លួនដោយភាពស្មោះត្រង់ សុចរិត យុត្តិធម៌ មិនប្រព្រឹត្តនូវអំពើពុករលួយមិនឆ្លៀតឱកាសទទួលសគុណពីអ្នកណាងាយៗទេ តែគប្បីអនុវត្តការងារដោយការព្យាយាមឱ្យដល់ទីបំផុត ពាក្យសម្ដីដែលនិយាយហើយត្រូវតែស្មោះត្រង់ ពុំកុហកបោកប្រាស់កេងប្រវ័ញ្ចអ្នកដទៃ ចិត្តគំនិត…