កំណាព្យទួន្មានកូនចៅ

កំណាព្យទួន្មានកូនចៅ
ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ ជេរវាយស្តីប្រដៅ ឲ្យកូនចៅបានចេះដឹង។ ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។ ដាស់តឿនក្រើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនខំ។ កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្ត៍ឈ្មោះ។ ឪពុកម្តាយខ្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។ អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថ៌ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។ (ច្បាប់ក្រមង៉ុយ)