វគ្គទី៧៖ គាត់បាក់កម្លាំងចិត្ត
វគ្គទី៧៖ គាត់បាក់កម្លាំងចិត្ត «តើឯងគិតថា ការយកបន្លែផ្លែឈើបន្តិចបន្តួចមកផ្ទះគិតថា ជាការបញ្ជាក់ថាមានភាព កតញ្ញូចំពោះមីងហើយមែនទេ? នៅក្នុងគម្ពីរកតញ្ញូបាននិយាយថា ការតបស្នងសងគុណបុព្វការីជនដោយអាហារចាត់ ទុកថា កតញ្ញូ ធុនអន់បំផុត ទោះជាឯងយកមាន់ទា ជ្រូកមកឱ្យពូរាល់ថ្ងៃ ក៏មិនឈ្មោះថា ជាមនុស្ស កតញ្ញូដែរ។ ឯងអាយុ២០ឆ្នាំហើយនៅមិនព្រមធ្វើការងារមិនព្រមសិក្សារៀនសូត្រឱ្យបាន ច្បាស់លាស់ម្ដងណាសោះ ឯងធ្វើជា មនុស្សគ្មាន ហេតុផលតើឱ្យមីងសប្បាយចិត្តដូចម្ដេចទៅកើត? យ៉ឺនស៊ឺដកដង្ហើមវឹបហូរទឹកភ្នែកច្រោក «ពេលមុនម្ដាយរបស់ ម៉េងជឺ ផ្លាស់ទីលំនៅដល់ទៅបីដង ដើម្បីកុំឱ្យ ម៉េងជឺ ទទួលយកឥទ្ធិពល អាក្រក់ពីបណ្ដាមិត្ត ភក្តិជិត ខាង ឪពុករបស់ ចាំងជឺ សុខចិត្តសម្លាប់ជ្រូក ដើម្បីបង្រៀនកូនឱ្យប្រកាន់យកសច្ចធម៌។ សម្រាប់ឯងវិញ មីងអប់រំបង្ហាត់បង្រៀន និយាយសឹកមាត់សឹកកហើយ ឯងនៅតែមិនបានការទាល់តែសោះ តើដោយសារមូលហេតុអ្វី? តើមីងមិនចេះអប់រំបង្ហាត់បង្រៀនឯងឱ្យក្លាយជាមនុស្សល្អទេឬ? មីងគិតថា មីងប្រឹងអស់លទ្ធភាព ហើយ ការពិតចំណេះដឹងក្ដី គុណធម៌ក្ដី បើឯងរៀនទៅសុទ្ធតែជាទ្រព្យសម្បត្តិរបស់ឯងទាំងអស់ មីងមិនទាមទារអ្វីទាំងអស់។ មីងចិញ្ចឹមឯងតាំងពីត…