បេតិកភណ្ឌពិភពលោកចំនួន១៩ ដែលលោកអ្នកគួរដឹងមុនពេលរលាយបាត់សាបសូន្យ
តាមការចុះផ្សាយរបស់គេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា បេតិកភណ្ឌពិភពលោកចំនួន ១៩ កន្លែងដែលសុទ្ធ សឹងតែជាទីកន្លែងមានសម្រស់ពីធម្មជាតិដ៏ស្រស់បំព្រង និងជាតំបន់ជីវចម្រុះពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ និងអាចរលាយសាបសូននៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានបង្ហាញបញ្ជីបេតិកភណ្ឌចំនួន ២០០កន្លែងនៅតំបន់ផ្សេងៗគ្នានៅក្នុងពិភពលោកដែលត្រូវការការពារទេសភាពពីធម្មជាតិ និងជីវចម្រុះរបស់ខ្លួន។ ក្នុងចំណោមបេតិកភណ្ឌទាំង ២០០នោះ គឺមាន ២/៣គឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរនៅឡើយខណៈប្រមាណ ១ភាគទៀតកំពុងទទួលរងផលប៉ះពាល់ខ្លាំងអាចនឹងរលាយសាបសូន្យពីស្ថានភាពដើមជាមិនខាន។ បេតិកភណ្ឌទាំងនោះ គឺភាគច្រើនស្ថិតនៅទ្វីបអាហ្វ្រិក ក្នុងនោះមាន ៥ស្ថិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បេតិកភណ្ឌទាំងនោះ រួមមាន៖ ១) តំបន់វាលខ្សាច់ធម្មជាតិ Air and Ténéré នៅនីហ្សេរ ២) ឧទ្យានធម្មជាតិជីវចម្រុះ Comoe នៅប្រទេសកូឌីវ័…