មិនជឿរពាក្យសម្តី តែខ្ញុំជឿរលើសកម្មភាព និងលទ្ធផល
ភាពជាក់ស្តែងខ្ញុំបានទទួលបទពិសោធន៏មួយពីកិច្ចសម្ភាសន៏ កាលខ្ញុំកំពុងស្វែងរកការងារធ្វើ។ អ្នកសម្ភាសន៏នោះបានសួរនូវសំនួរមកខ្ញុំថា "តើអ្នកវាយតម្លៃមនុស្សនៅលើអ្វី?" សំនួរមួយនេះខ្ញុំឧស្សាហ៏ជួបជាញឹកញ៉ាប់ណាស់ ហើយខ្ញុំបានទទួលចំលើយផ្សេងៗគ្នា និងគំនិតផ្សេងៗគ្នាផងដែរ ហើយពេលខ្លះទៀត ចំលើយស្តាប់ទៅក៏មានហេតុផលល្អផ្សេង ទៅតាមការបកស្រាយរបស់អ្នកឆ្លើយផងដែរ។ ចុះមិត្តអ្នកអានវិញ តើយល់យ៉ាងណាចំពោះចំលើយក្នុងគំនិតរបស់អ្នក សាកល្បងគិតមួយនាទី "តើអ្នកអោយតម្លៃមនុស្សលើអ្វី?" ជាការពិតណាស់បើអ្នកស្ថិតនៅក្នុងការសម្ភាសន៏បែបនេះ ហើយសំនួរនោះគឺអ្នកផ្ទាល់ជាអ្នករកចំលើយអ្នកត្រូវតែឆ្លើយហើយឆ្លើយយ៉ាងណាដែលមានគំនិតទូលំទូលាយ គំនិតសកល ហើយនិងអ្នកស្តាប់អាចទទួលយកបាន។ សំរាប់ខ្ញុំវិញការឆ្លើយនៅខណៈពេលគឺផ្តោតទៅលើកាលៈទេសៈការងារ គឺគេហៅយើងទៅសម្ភាសន៏ការងារចំលើយដែលខ្ញុំឆ្លើតតបទៅអ្នកនោះគឺ៖ "សកម្មភាព និងលទ្ធផល"។ ព្រោះអ្វី? ឧទារណ៍ថា៖ មានស្ត្រីម្នាក់គាត់ឡើងទម្ងន់ហើយកាត់មានរាងធាត់ ដុះក្បាលពោះគាត់គិតថា រាងគាត់មិនស្អាត ស្លៀកពាក់អ្វីក៏មិនសមដូចកាលពីមុន។ ហើយគាត់ថាគាត់ត្រូវតែសម្រក់ទម្ងន់ ហើយគាត់តែតែងនិយាយប្រាប់មិត្តភ័ត្រ…