ហេតុភេទ៣យ៉ាងនឹងកើតមានក្នុងឆ្នាំថ្មី អ្នកកើតឆ្នាំវកនិងខាលត្រូវប្រយ័ត្នឲ្យខ្លាំង
ហេតុភេទ៣យ៉ាង
អប្បិយជំនឿ៖ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹងឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលកាន់តែខិតចូលមកដល់នាពេលដ៏ខ្លីនាពេលមុខនេះ នឹងមានកើតហេតុភេទមួយចំនួន ដែលប្រិយមិត្តមិត្តអ្នកអានគួរយល់ដឹង និងយកចិត្តទុកដាក់ដើម្បីទទួលបានសេចក្ដីសុខ ឬកុំឲ្យជាន់ឆ្នាំ។ យោងតាមហោរាស្ត្រខ្មែរដែលល្បីឈ្មោះ
ឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានប្រាប់ ខេឃ្យូប ឲ្យដឹងថា មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវកនេះ នឹងធ្វើឲ្យអ្នកដែលtកើតឆ្នាំចំនួន៤ មានរាសីដាក់ខ្លាំង ដែល
ទី១-ឆ្នាំវក ទី២-ឆ្នាំខាល ទី៣-ឆ្នាំម្សាញ់ និងទី៤-ឆ្នាំកុរ ។ ប៉ុន្តែឆ្នាំដែលរាសីដាក់ខ្លាំងជាងគេបំផុតនោះ គឺ
ឆ្នាំខាលនិងវក តែម្ដង ដូច្នេះអ្នកដែលកើតឆ្នាំនេះ គួរធ្វើពិធីសូត្រមន្តរំដោះនិងកាត់គ្រោះ ឬធ្វើពិធីផ្សេងៗទៀត ដើម្បីកុំឲ្យរាសីស្រុតចុះខ្លាំងពេល និងអាចទទួលបាននូវសិរីសួស្ដី លាភស…