សម្ដេចតេជោ ចំអកមេសាធារណការរាជធានីថា «ឲ្យមើលផ្លូវមើលមែន ត្រង់ខូចប៉ុន្មានអញមិនដឹង»
ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់រដ្ឋបាលសាលារាជធានីភ្នំពេញសម្ដេច ហ៊ុន សែន បានបញ្ជាក់ថាជាថ្មីបញ្ហានៅក្នុងរាជធានីភ្នំពេញមានបីចំណុច គឺបញ្ហាកកស្ទះចរាចរណ៍ បញ្ហាស្ទះលូ និងបញ្ហាសំរាម។ ប្រមុខរដ្ឋាភិបាលដែលទទួលស្គាល់ថា ការសាសងផ្លូវថ្នល់នាពេលបច្ចុប្បន្ននេះកំពុងមានការរីកចម្រើននេះ បានដាក់ការងឿងឆ្ងល់ដែរថា មូលហេតុបានជាផ្លូវចេះតែសាងសង តែហេតុអ្វីពេលខូចផ្លូវអត់មានអ្នកជួសជុលវិញ។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏បានរិះគន់ចំៗលើប្រធាននិងអនុប្រធានសាធារណៈរាជធានីភ្នំពេញ និងអភិបាលខ័ណ្ឌ ថាមិនដែលយកភ្នែកមើលលើបញ្ហាផ្លូវទេ «ទៅណាអស់ទៅ»។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់លោក សាំ ពិសិដ្ឋ ប្រធានសាធារណៈការរាជធានីថា តាំងពីលោក សាំ ពិសិដ្ឋ កាន់តំណែងនេះមក បញ្ហាខូចផ្លូវថ្នល់កើតឡើងគ្រប់កន្លែងហើយ តែគ្មានការជួសជុលវិញឲ្យបានល្អឡើយ ដោយលោក បានប្រៀបលោក សាំ ពិសិដ្ឋ ដូច ធ្នញ្ជ័យ ថា «តិចឲ្យទៅមើលផ្លូវ មើលមែន!តិចនាយករដ្ឋមន្ត្រីគាត់ប្រាប់ឲ្យអញមើលផ្លូវតើ ត្រង់ខូចប៉ុន្មានអញមិនដឹង»៕