វិធីផ្សំចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
រកបានហើយសម្រាប់បងប្អូនដែលចង់ឲ្យកូនមាន់ឆាប់ធំធាត់ #វិធីផ្សំចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់ ជួយស៊ែរបន្ត ឲ្យកសិករយើងទទួលបានផលល្អផង! - អត្ថបទ៖ អ៊ាង សុផល្លែត
* ធាតុផ្សំ៖ - ស្លឹកកន្ធំថេត - ផ្ទី - បាយ កន្ទក់ - ត្រួយ ឬផ្កាស្តៅ - ទឹកប្រទាលកន្ទុយក្រពើស្ងោរ - ចំណីកូនមាន់។
* វិធីធ្វើ៖ - ចិញ្ច្រាំ ស្លឹកកន្ធំថេត ផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ - លាយ ស្លឹកកន្ធំថេត២០% ផ្ទី២០% បាយ២៥% ចំណីកូនមាន់១០% និងស្តៅ៥% កន្ទក់២០% រួចលាយទឹកប្រទាលកន្ទុយក្រពើស្ងោរឲ្យចំណីសើមល្មម ។
* ការប្រើប្រាស់៖ - អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុ២សប្តាហ៍ចុះ - ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ សម្រាប់ខែក្តៅត្រូវត្រាំទឹកសំបកស្តៅ សំបកគរ ឬវល្លិ៍បណ្តូលពេជ្រឲ្យវាផឹក សម្រាប់ខែត្រជាក់ត្រូវលាយទឹកខ្ចីឲ្យវាផឹក។ ☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ ុ