ខ្មាសនោះសែនខ្មាស ខ្ញុំខ្មាសលោកិយ ខ្មាសអស់ប្រុសស្រី
ដែលលង់អាត្មា
វង្វែងអំណាច ចិត្តកាចឫស្យា លង់នឹងតណ្ហា
លែងដឹងត្រូវខុស។
ខ្ញុំខ្មាសមេឃដី
ខ្មាសជនល្បីៗ សំដីបាតផ្សារ
ខ្មាសអស់ធម្មជាតិ ខ្មាសជាតិសាសនា
ខ្មាសអ្នកសិក្សា
ប្រាសចាកវិជ្ជា។
ខ្ញុំខ្មាសព្រឹកព្រៃ
ខ្មាសអស់កវី បណ្ឌិតអាចារ្យ
អ្នកប្រាជ្ញអ្នកខ្លាំង
រស់ក្នុងរដ្ឋា បិទភ្នែកវាចា
ប្រាថ្នាលាភបុណ្យ។
កវី
នូណារិទ្ធិ
ស្វាគមន៍មតិរិះគន់ក្នុងន័យស្ថាបនា ... លីងតេលេក្រាម
Reach out!