ចំណេះដឹងទូទៅ
ការអនុម័តគោលនយោបាយអប់រំ ១.សេចក្តីផ្តើម គោលនយោបាយ ត្រូវបានបង្កើតឡើងជាលាយលក្ខអក្សរ ព្រមទាំងបានអនុម័តដើម្បីឲ្យ ក្លាយជាច្បាប់តាមផ្លូវការ ដែលចុះហត្ថលេខាដោយប្រមុខដឹកនាំអប់រំ ឬប្រមុខរដ្ឋាភិបាលឬក៏ ប្រមុខរដ្ឋ។ នៅក្នុងប្រទេសជាច្រើន ឯកសារច្បាប់ និងគោលនយោបាយ ត្រូវអនុម័តដោយសម្លេងភាគច្រើននៅក្នុងសភា និងចុះហត្ថលេខាដោយប្រមុខរដ្ឋ។ មានប្រទេសមួយចំនួន ឯកសារគោលនយោបាយ ត្រូវបានបង្កើតឡើងដោយគណៈកម្មការជំនាញ និងដោយសមាជិកសភា ព្រឹទ្ធសភា និងដោយស្ថាប័នរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះក៏មានប្រទេសខ្លះទៀត ឯកសារគោលនយោបាយ ត្រូវបានតាក់តែងឡើងដោយប្រព័ន្ធតុលាការ។ រីឯប្រទេសកម្ពុជាយើងវិញ ឯកសារគោលនយោបាយអប់រំភាគច្រើនត្រូវបានចុះហត្ថលេខាតាមផ្លូវច្បាប់ ដោយរដ្ឋមន្ត្រី ឫប្រមុខរដ្ឋាភិបាល ហើយឯកសារច្បាប់អប់រំ ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ។ ការបង្កើតនិងអនុម័តច្បាប់ និងគោលនយោបាយអប់រំ គឺអាស្រ័យលើប្រព័ន្ធច្បាប់ ប្រព័ន្ធគ្រប់គ្រងរដ្ឋ ប្រព័ន្ធអំណាច និងទិដ្ឋភាពវប្បធម៌របស់ជាតិ។ ដូច្នោះហើយ អ្នកដឹកនាំអប់ និងអ្នកធ្វើគោលនយោបាយអប់រំ ត្រូវឈ្វេងយល់អំពីឋានានុក្រមនៃបទដ្ឋានគតិយុត្ត និងដំណើរការនៃការតាក់តែងច្បាប់និងការអនុម័តច្បាប់របស់ប្រទេសជាតិរបស់ខ…