វាក្យសព្ទភាសាអង់គ្លេសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ

ចៅព្រាហ្មណ៍
សៀវភៅ "វាក្យសព្ទភាសាអង់គ្លេសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ" នេះត្រូវបានរៀបចំឡើងដោយលោក ណុម ពិសិដ្ឋ ដែលមានកម្រាស់ ៨៧ ទំព័រ។ នៅក្នុងសៀវភៅនេះមានរួមបញ្ចូលនូវមាតិកាច្បាស់លាស់ វាក្យសព្ទដែលបែងចែកតាមផ្នែកនីមួយៗ ព្រមទាំងមានបញ្ជាក់ពីរបៀបបញ្ចេញសម្លេង ការបកប្រែជាភាសាខ្មែរ និងរូបភាពអមជាមួយឈ្មោះយ៉ាងងាយយល់។

គន្លឹះពង្រឹងភាសាអង់គ្លេស

ចាប់ផ្តើមពីចំណុចសាមញ្ញ

ផ្ដោតលើពាក្យដែលប្រើប្រាស់ប្រចាំថ្ងៃដូចជាពាក្យ "useful", "delicious" ឬ "excited"។ មើលពាក្យ បញ្ចេញសម្លេង និងយកទៅប្រើប្រាស់ក្នុងកិច្ចសន្ទនា ឬផ្ញើសារខ្លីៗ។

គិតជាភាសាអង់គ្លេស

ព្យាយាមរៀបរាប់ពីសកម្មភាពប្រចាំថ្ងៃ ឬគំនិតរបស់អ្នកដោយប្រើប្រាស់វាក្យសព្ទថ្មីៗដែលអ្នកបានរៀន។

បង្កើតបរិយាកាសភាសាអង់គ្លេស

ស្ដាប់តន្ត្រី មើលភាពយន្ត ឬអានសៀវភៅជាភាសាអង់គ្លេស ដើម្បីឱ្យអ្នកស៊ាំទៅនឹងពាក្យថ្មីៗក្នុងបរិបទធម្មជាតិ។

ទាញយកសៀវភៅជា PDF ឥតគិតថ្លៃ
ទាញយកឥឡូវនេះ