ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???
ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ??? ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។ ភាគ ១ : ព្រះសង្ឃជាឈ្លើង ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ 1945-1946 ប្រកាស់ អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។ (ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយះ សៀវភៅចរិក បុរាណខ្មែរ "ព្រះសង្ឃជាឈ្លើង" ប៉ុន្ដែរ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហានអាន និងត្រូវជាប់គុក ។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម ។) នាក្បែឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាស់មិនអោយមានប្រទេសណាមួយ ធ្វើអណានិគម លើប្រទេសណ…