រឿងលោកគ្រូចៅអធិការវត្ដកោះ

រឿងលោកគ្រូចៅអធិការវត្ដកោះ
រឿងលោកគ្រូចៅអធិការវត្ដកោះ ថ្ងៃអាទិត្យ ទី10.កុម្ភៈ 2013.ម៉ោង 11:03 កាលនោះមានបុរសម្នាក់វាដឹងថា លោកចៅ អធិការ វត្ដ កោះស្រុកទន្លេធំ លោកនោះបរិបូណ៌ ដោយលាភ សក្ការៈ​ច្រើន ចំរើន​ចិត្ដ​ប្រ​ព្រឹត្ដ​ទៅ​ក្នុង​លោក​ បង្កើត​សេចក្ដី​លោភរឿយៗ។ ថ្ងៃមួយបុរស ពាល ម្នាក់វាស្លៀក ពាក់រៀបរយ សុភាពរាបសា ប្រើ​អាការ​កិរិយា​ដូច​ជា​ឧបាសក​អ្នក​រក្សា​សីល ដែល​ មាន​សទ្ធា​ក្នុងព្រះ ពុទ្ធសាសនា ចូលទៅរកលោកចៅអធិការ លោកចៅអធិការ ក៏​ធ្វើ​បដិ​សណ្ឋារៈ​ទទួល​តាម​សម​គួរ។ ចៅ​ពាល​ក៏​និយាយ​ថា ខ្ញុំ​ករុណា​នឹងគិតធ្វើបុណ្យម្ដាយក្នុង ខែ ប្រាំងនេះឯគ្រឿងទេយ្យទានគឺត្រៃចីវរ ចំណែកខាង​លោក​ឡើង​ខ្នាត​មាតិ​កា​នោះ ក៏​បាន​ជាវ​គេ​ ស្រេច​អស់​ហើយ ត្រៃចីវរខាងលោកទេសនាសង្គាយនាគ្រែ៣នោះ ក៏បានចាត់ចែង ស្រេច​បាច់​អស់​ហើយ នៅ​តែ​ត្រៃ​ចំណែក​អភិធម្ម​នោះ ពុំ​ទាន់​ធ្វើ​នៅឡើយ ព្រោះ បងប្អូន កូន ប្រពន្ធខ្ញុំកុរុណាពិគ្រោះយល់ព្រមគ្នាថា លោកឡើងព្រះអភិធម្មនោះ គួរ​ដល់​ព្រះ​តេជ​គុណ​ជា​ម្ចាស់​នេះ ខ្ញុំ​ករុណា​មកនេះសូមអារាធនានិមន្ដព្រះតេជគុណឡើងព្រះអភិធម្ម នាំផ្លូវឲ្យ មាតា ខ្ញុំករុណា ក្នុងការបុណ្យ​នោះ​ឲ្យ​ទាន ឯ​ត្រៃ​សំរាប់​ប្រគេន​នោះ ចាំ​មកមើល ត្រៃព្រែ របស់ ព្រះ តេជព្រះគុណឯន…