បុរាណសុភាសិត

បុរាណសុភាសិត
ទស្សនៈ ប្រទេសជាតិមួយនឹង រឹងមាំបានលុះ​ត្រាណា​មាន​ការអភិវឌ្ឍន៏វិស័យផេ្សងៗ ត្រូវដើរទន្ទឹម ជាមួយនឹងការ អភិវឌ្ឍន៏ធនធានមនុស្ស ។ អភិវឌ្ឍន៏ធនធានមនុស្សត្រូវយកចិត្តទុកដាក់ទៅលើកត្តាពីរយ៉ាងគឺៈ ១. បណ្តុះបណ្តាលមនុស្សអោយមានសមត្ថភាពខ្ពស់ក្នុងធ្វើការងារ បណ្តុះមនុស្សអោយមានចិត្តឧស្សាហ៏ព្យាយាមចេះប្រើពេលវេលាអោយមានប្រយោជន៏ និងចេះស្រាវជ្រាវច្នៃប្រឌិត។​ ២. បណ្តុះមនុស្សអោយមានសមត្ថភាពខ្ពស់ក្នុងការគិតពិចារណា អោយទៅជាមនុស្សល្អ មានហេតុផល មានមនសិការ ហ៊ានលះបង់ដើម្បីប្រយោជន៏រួម។                 ប្រទេសខ្មែរមិនមែនជារបស់នណាម្នាក់ទេ គឺជារបស់ខ្មែរទាំងអស់គ្នា យើងត្រូវជួយតម្រង់ផ្លូវកូនចៅខ្មែរ អោយ​ចេះស្រឡាញ់ជាតិ ចេះស្រឡាញ់ការចេះដឹង ស្រឡាញ់អំពើល្អ ស្រឡាញ់ការងារ សម្លឹងមើលអោយបានវែងឆ្ងាយ ចេះអត់ឳនអធ្យាស្រ័យ។                 មនុស្សច្រើន​មតិយោលបល់ក៏កាន់តែច្រើន ទោះបីមានមតិខ្លះមិនស្របគ្នា យើងក៏ត្រូវតាំងចិត្តតាំងសតិរបស់ខ្លួនអោយបានជាប់ជា​ប្រចាំថា ការគ្រាន់តែមានមតិទស្សនៈ មិនស្របគ្នា មិនគួរចាត់ទុកអោយខ្មែរ និងខ្មែរក្លាយជាសត្រូវស្លាប់រស់និងគ្នានោះទេ “នេះជាអំពើដ៏ល្ងង់ខ្លៅមួយ” យើងត្រូវព្យាយាមរិះរកហេតុផលមកពន្យល់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។      …