រឿងនិទានខ្លី មានន័យសំរាប់ជិវិត
រឿងនិទានខ្លីៗ និង របបៀបរបរស់នៅ ជាច្រើន បានសរសរចងក្រង ជាសៀវភៅតូចៗ ពីភាគទី១ រហូតដល់ភាគទី១០ អ្នកនិពន្ធ ឧកញ៉ា សុតន្ត្រប្រិយជា ឥន្ទ អោយឈ្មោះថា «គតិលោក» មានន័យសេចក្ដីថា ដំណើរ ឬ ផ្លូវគន្លងដើរទៅរបស់លោក លោកនៅទីនេះគឺសំដៅ ទៅលើ មនុស្សលោកនេះឯង។ រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើរ របបៀបរប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីអំពើប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្នមានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។ យើងអាចសង្កេតឃើញយ៉ាងជាក់ស្ដែងថា ក្នុងសម័យ ព្រះសម្មាសម្ពុទ្ធក៏មានសង្ឃប្លម ក្នុងសម័យអ្នកនិពន្ធ ក៏មានសង្ឃ ផឹកស្រាអាវាសែ បោកប្រាស់អ្នកស្រុក អោយជឿភ្លូកទឹកភ្លូកដី សម័យ បច្ចុប្បន្នមនុស្សម្នាក់ៗ មានការវិវត្ដន រៀនសូត្រចេះដឹងយ៉ាងជ្រៅជ្រះ ក៏នៅតែ ជ្រៀសមិនផុត មានលោកសង្ឃក្លែងកាយ មនុស្សពាល មនុស្ស អាក្រក់ បោកប្រាស់ ញៀនអាភៀន ញៀនថ្នាំ ញៀនស្រាជាដើមមិនឈប់ឈរឡើយ។ ច្បាប់បណ្ដាំក្រមង៉ុ…