ត្នោតពិការ
ត្នោតពិការ (បទកាកគតិ) ដោយ អ៊ុក សៅវិបុល - ដើមត្នោតស្អេកស្កះ ឥឡូវស្រឡះ រលោះអស់ច្រើន មិនមានឃើញដុះ ច្រូងច្រុះកើតកើន ឈ្មួញទិញរន្ថើន ដើរសួរតម្លៃ។ - គ្រានេះខ្មែរក្រ ខ្វះស្រូវអង្ករ គ្មាទ្រព្យក្នុងដៃ កូនរៀនសាលា ត្រូវការរាល់ថ្ងៃ បុណ្យទានបច្ច័យ ចងដៃការគេ។ - ឈឺយប់ព្រលប់ ងងឹតមុខជ្រប់ គ្មានលុយមើលទេ ខ្ចីលុយចងការ ខ្លោចផ្សាកើនទ្វេ ខ្មែរអើយរិះរេ នឹងរំពឹងអ្វី។ - ដើមត្នោតមួយពីរ កូនគ្មានបាយស៊ី លក់ទិញចំណី បន្តជីវិត នៅនិត្យលោកិយ ដូចឋានអវិចី ដូចសត…