សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា សាលាពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ដោយក្តីបារម្ភផ្នែកវប្បធម៌ និងអក្សរសាស្ត្រនៃរាជការខ្មែរ និងក្តីបារម្ភរបស់រដ្ឋការអាណាព្យាបាលបារាំងខ្លាចបាត់បង់ការគ្រប់គ្រង មកប្រទេសខ្មែរដោយសារមនោគមន៍វិជ្ជា និងឥទ្ធិពលនយោបាយសៀមមកលើកុលបុត្រខ្មែរ និងបានក្លាយជាស្ថាប័នដ៏សំខាន់សម្រាប់វប្បធម៌និងអក្សរសាស្ត្រជាតិខ្មែរ។ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យើងនៅចាំបានថា បន្ទាប់ពីបានដណ្តើមយកខេត្ត អយុធ្យា និងសុខោទ័យរបស់ខ្មែរ ហើយបង្កើតបានជារដ្ឋសៀម នាសតវត្យទី១៣ មក ពួកគេនៅបានបន្តទន្រ្ទានយកទឹកដីខ្មែរ ជាបន្តបន្ទាប់រហូតអាណាចក្រខ្មែរមិនអាចទប់ទល់បាន។ ចាប់តាំងពីបែកក្រុងអង្គរមក ខ្មែរបានធ្លាក់ទៅក្នុងឪនភាពគ្រប់យ៉ាង។ គម្ពីរក្បួនខ្នាត និងអ្ន្កប្រាជ្ញរបស់ខ្មែរត្រូវបច្ចាមិត្តបំផ្លាញ ឬរឹបអូសយកស្ទើរគ្មានសល់។ វិស័យអប់រំស្ទើរសូន្យ ហើយមានតែបន្តិចបន្តួចនៅតាមវត្តអារាមតែប៉ុណ្ណោះ។ ប្រទេសកម្ពុជាបានក្លាយជាកម្មវត្ថុនៃការដណ្តើមគ្នារវាងយួននិងសៀម។ បន្ទាប់ពីការព្យាយាមយ៉ាងលំបាករបស់ព្រះបាទអង្គ
ឌួង មក ឆ្នាំ១៨៦៣ បារាំងបានយល់ព្រមដាក់អាណានិគមន៍លើប្រទេសខ្មែរ (បន្ទាប់ពីប…