១០ខែម៉ែទ្រាំលំបាក
១០ខែម៉ែទ្រាំលំបាក ១០ខែម៉ែទ្រាំ លុះត្រាទម្រាំ បុត្រថ្លែសេ្នហា ប្រសូតពីផ្ទៃ នៃព្រះមាតា ម៉ែរងទុក្ខា លំបាកក្រៃ។ ដើរក៏ពិបាក ដេកក៏ពិបាក ឈរមិនស្រួលនៃ អង្គុយថ្នមៗ ខ្លាចដួលប៉ះផ្ទៃ បណ្តាលបុត្រថ្លៃ ក្ស័យសូន្យសង្ខារ។ ម៉ែស្រឡាញបុត្រ ថ្នាក់ថ្នមបំផុត មិនឲ្យជីវ៉ា រស់នៅក្នុងផ្ទៃ ជួបក្តីទុក្ខា ពេលបុត្រត្រូវការ ម៉ែផ្តល់ឲ្យថ្លៃ។ ចំណីអាហារ ពេលបុត្រស្នេហា ត្រូវការឲ្យឆី ទោះបីមិនធ្លាប់ ម៉ែផ្គាប់ចរណៃ ឲ្យកូនក្នុងផ្ទៃ រស់សុខសប្បាយ។ គ្រឿងក្តៅមិនហូប ជ្រើសរើសមុខម្ហូប មិនឲ្យហិរប្រៃ ខ្លាចកូនគ្រោះថ្នាក់ វល័ក្ខណ៍ក្នុងផ្ទៃ ក្កៅរោលរីងរៃ ចុកចាប់ឈឺផ្សា។ អស់១០ខែផ្លាយ ឪណាកូនម្តាយ ម៉ែគ្រាំកាយា ទម្រាំបុត្រឆ្លង ម៉ែរងខ…