ពាក្យម៉ែ១ម៉ាត់
ពាក្យម៉ែ១ម៉ាត់ ពាក្យម៉ែ១ម៉ាត់ ប្រសើរពេកកា្តត់ ពេញដោយក្តីល្អ ប្រជុំដោយគុណ វិសុទ្ធិបវរ មនុស្សពេញនគរ ល្អមិនស្មើម៉្មែ។ ពាក្យម៉ែ១ម៉ាត់ ពេលកូនឈឺថា្កត់ តែងស្រែកហៅម៉ែ ឮពាក្យម៉ែភា្លម កូនបានល្ហើល្ហែ ឪម៉ែហើយម៉ែ ម៉ែល្អឥតបី។ ពាក្យម៉ែ១ម៉ាត់ លួងកូនឱ្យបាត់ ក្តីសោករីងរៃ បាត់ភ័យលែងពួ្រយ ស្រាយហឫទ័យ ពាក្យម៉ែមានន័យ កាត់ថ្លៃពុំបាន។ ពាក្យម៉ែ១ម៉ាត់ អាចបង់កំចាត់ ទុក្ខសោកសាមាន្យ ញ៉ាំងកូនត្រេកអរ រស់ដោយសាន្តត្រាណ ពាក្យម៉ែប្រៀបបាន ទិព្វមន្តថា្លថ្លៃ ។ ពាក្យម៉ែ១ម៉ាត់ កូនតែងច្រវ៉ាត់ ហៅឥតជិនណាយ កូនរស់បានរៀន ដោយសារគុណម្តាយ លះបង់ចិត្តកាយ ដើម្បីបុត្រភ្ងា។ ពាក្យម៉ែ១ម៉ាត់ ឱ្យកូនធំធាត់ មានបុត្រភរិយា ល្បីល្បាញកេរ្តិ៍ឈ្មោះ យសស័កទ្រព្យា ព្រោះម៉ែគំពារ ជួយកូនរាល់នថង។ ពាក្យម៉ែ១ម៉ាត់ ហៅពេលកូនព្រាត់ ប្រាសឆ្ងាយទីទៃ កូនតែងរលឹក …