ស្រណោះអ្នកម្តាយ
“ស្រណោះអ្នកម្តាយ” គួរឲ្យស្រណោះអាណិតម៉ែ តាំងពីបុត្រស្នេហ៍ជ្រកក្នុងផ្ទៃ ម៉ែថ្នាក់ថ្នមកូនគាប់ដួងហឫទ័យ ម៉ែលំបាកក្រៃថ្ងៃយប់ព្រឹក។ អស់ប្រាំបួនខែម៉ែពរផ្ទៃ ហត់ល្ហិតល្ហៃក្រៃពន្លឹក ម៉ែក្អួតចង្អុរធំបាយទឹក ឈឺចាប់ល្ងាចព្រឹកគ្មានល្ហើយល្ហែ។ ម៉ែក្តៅរងារគ្រុនញ័រញាក់ ព្រោះតែកូនធាក់ក្នុងផ្ទៃម៉ែ ម៉ែឈឺចុកចាប់រាល់ថ្ងៃខែ ម៉ែមិនត្អូញត្អែព្រោះស្នេហ៍កូន។ គួរឲ្យអាសូរម៉ែពេកក្រៃ ដោយសារកូនថ្លៃមិនខ្លាចសូន្យ ១០ខែម៉ែចាញ់ផ្ទៃផ្ទួនៗ ព្រោះតែកូនស្ងួនម៉ែវេទនា។