ថ្ងៃខួបកំណើត
“ថ្ងៃខួបកំណើត” ថ្ងៃកំណើតនៃកូនខ្លះ ជប់លៀងនៅផ្ទះសប្បាយក្រៃ ជួបជុំមិត្តម្រាក់ទាំងប្រុសស្រី អបអរឆ្នាំថ្មីសិរីជោគ។ ភ្លេចគិតថាថ្ងៃកំណើតខ្លួន ថ្ងៃម៉ែថ្ទួនៗដោយទុក្ខសោក ស្ទើរសូន្យសង្ខារចាកចោលលោក ចិត្តនឹកគិតភ្នក់រកបុត្តស្នេហ៍។ តែកូនមិនដឹងប្រឹងសប្បាយ យកថ្ងៃក្សិណក្ស័យរបស់ម៉ែ សប្បាយច្រៀងសើចជាហូរហែ លើទុក្ខរបស់ម៉ែគ្មានអនិច្ចា។ តាមពិតថ្ងៃនេះគួរប្រណិបត្ត គោរពអភិវាទក្រាបទាបបាទា សូមម៉ែអភ័យរាល់អស់ទោសា ដល់កូនផងណាព្រះម្ចាស់ថ្លៃ។