ទំនៀមកាន់ទុក្ខសព នៃសាមញ្ញ ជនជាតិខ្មែរ
តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ទំនៀមកាន់ទុក្ខសព នៃសាមញ្ញ ជនជាតិខ្មែរ លោក ប៊ូ - ប៉ូ រៀបរៀង អត្ថបទក្បាលទី២ ឆ្នាំទី៣១ លេខ៧ ព.ស ២៥០២ គ.ស ១៩៥៩ ទំព័រ ៨១៩-៨២២ សំនួរ – គួរឲ្យនឹកឆ្ងល់ថា នៅវេលាមានបុណ្យសពនៃសាមញ្ញជននីមួយៗ គេតែងឃើញក្រុមគ្រួសាររបស់សព អ្នកខ្លះកោរសក់ , អ្នកខ្លះមិនកោរសក់ , អ្នកខ្លះស្លៀកពាក់សំពត់អាវស , អ្នកខ្លះស្លៀកពាក់សំពត់អាវខ្មៅ ឬ ក៏គ្រាន់ែតយកកំណាត់សំពត់ខ្មៅមួយបន្ទះតូចខ្ទាស់ភ្ជាប់នឹងអាវក៏មាន , ការដែលគេធ្វើយ៉ាងនេះ តើជាខុសឬត្រូវ , ហើយគេប្រកាន់យកអ្វីជាគោលអាង ? ចម្លើយ – សូមដោះស្រាយប្រស្នានេះថា បណ្ដាជនជាតិខ្មែរ នៅស្រុកស្រែចម្ការ ច្រើនតែកោរសក់ ហើយស្លៀកពាក់សំពត់អាវស កាន់ទុក្ខសព តាមទម្លាប់ដែលចាស់ទុំធ្លាប់ធ្វើតៗគ្នា តាំងពីព្រេងនាយ ជាប់ជាទំនៀមរៀងរហូតមកដល់សម័យនេះ ។ តាមយោបល់នៃលោកអ្នកប្រាជ្ញជាតិខ្មែរខ្លះយល់ថា ការដែលបណ្ដាជនជាតិខ្មែរកោរសក់ ហើយស្លៀកពាក់សំពត់អាវស កាន់ទុក្ខសពនោះ ដោយប្រកាន់តាមក្បួនច្បាប់ក្នុងព្រះពុទ្ធសាសនាជាគោល ដូចជាការកោរសក់…