ពិធីដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីដែលស្លាប់ទៅហើយ របស់ស្រីឥណ្ឌៀ

លទ្ធិកម្មសុត្តី ពិធី​ដុត​ខ្លួន​ឲ្យ​ស្លាប់​ទៅ​តាម​ប្ដី​ដែល​ស្លាប់​ទៅ​ហើយរបស់​ស្រី​ឥណ្ឌៀ ទោះ​បី​រឿង​នេះ មិន​ត្រូវ​តាម​ទំនង​គន្លង​ធម៌ របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ជា​រឿង​ដែល​មិន​មាន​ប្រយោជន៍​ដល់​យើង​ដោយ​ចំពោះ​ក៏​ពិត តែ​ជា​រឿង​ដែល​មិន​មាន​ប្រយោជន៍​ដល់​យើង​ដោយ​ចំពោះ​ក៏​ពិត តែ​ជា​រឿង​ដែល​មាន​ពស្ដុតាង​ពិត​ប្រាកដ​មែន​ភូត​ភរ ទាំង​ជា​រឿង​ដែល​គេ​រាប់​ថា​ជា​ទំនៀម​ទម្លាប់ ១ យ៉ាង​របស់​ឥណ្ឌៀ សឹង​មាន​មក​អំពី​បុរាណ​កាល​មក​ហើយ ។ សម្រាប់ "អ្នក​ដែល​ស្រឡាញ់​វិជ្ជា​ជុំ​ខ្លួន" រមែង​មិន​រង្កៀស​ក្នុង​ការ​ដែល​នឹង​មើល​នឹង​សិក្សា​រឿង​សូម្បី​ដូច​ជា​រឿង​នេះ​ឡើយ អាស្រ័យ​ហេតុ​នេះ​ជា​ប្រមាណ រឿង​លទ្ធិកម្ម​សុត្តី​ទើប​មក​ក្នុង​ប្រាកដ​ក្នុង​ទី​នេះ​ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ជំពូក​ខ្លះ ដែល​ត្រូវ​ការ​ចង់​ដឹង ។ (ឧកញ៉ា ទេពពិទូរ ក្រសេម តន្ថបណ្ឌិត) ពិធី​ដុត​ខ្លួន​ឲ្យ​ស្លាប់​ទៅ​តាម​ប្ដី​អ្នក​ដែល​ស្លាប់​ទៅ​មុន​ហើយ​នេះ ហៅ​តាម​ភាសា​ឥណ្ឌៀ​ថា "សុត្តី" មាន​មក​ក្នុង​ចំពូក​រឿង​ទំនៀម​ទម្លាប់​របស់​ឥណ្ឌៀ សឹង​ជា​រឿង​ដែល​គេ​អាង​ថា កើត​មក​អំពី ទេវបញ្ញាត្តិ" គឺ​ជា​ទេវឱង្ការ​បញ្ញាត្តិ​ទុក​មក​ឲ្យ​ធ្វើ​ដូច្នោះ ដោយ​សេចក្ដ…