ស្ពានវែងជាងគេបំផុតក្នុងពិភពលោក
ស្ពានវែងជាងគេបំផុតក្នុងពិភពលោក 1-Aug-2013, 3:48 PM ចំណេះដឹងទូទៅ / ចំនួនទស្សនា: 223 ជាមួយនឹងប្រវែង៥៤០.៧០០ហ្វ៉ីត(១៦៤.៨០០ម៉ែត្រ) ស្ពាន Danyang -Kunshan Grand bridge បានក្លាយជាស្ពានដ៏វែងជាងគេលើពិភពលោក។ ស្ពានយក្សមួយនេះមានទីតាំងនៅខេត្ត Jiangsu ប្រទេសចិន។ការសាង សង់ប្រើរយៈពេលអស់៤ឆ្នាំ ដោយចំណាយទឹកប្រាក់យ៉ាងសម្បើមរហូត ដល់៨.៥ពាន់លានដុល្លា។ ការសាងសង់សំណង់យក្សនេះបានផ្តល់ការ ងារអោយកម្មករចំនួន១០.០០០នាក់ដែលជាហេតុផលនៃការចំណាយ ដ៏សម្បើមនោះ។ ជាមួយនឹងការប្រើសសរទ្ររហូតដល់ជាង២០០០ដើមនោះបានធ្វើអោយ ស្ពាននេះវែងជាងស្ពាន Golden Gate bridge ក្នុងទីក្រុង San Francisco ១៨ដងឯណោះ។ Danyang-Kunshan Grand bridge គឺជាស្ពានយក្ស ទំនើបអស្ចារ្យហើយត្រូវបានទទួលស្គាល់ជាផ្លូវការថាជាស្ពានវែងជាងគេ លើពិភពលោកដោយគណៈកម្មាធិការកំណត់ត្រាពិភពលោក Guinness ក្នុងឆ្នាំ២០១១ផងដែរ៕ ប្រែសំរួលដោយ: ចេង ស្រីម៉ូវ រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ភូមិអច្ឆរិយៈ ប្រភពអត្តបទៈ lee http://www.vow-news.com/read.php?id=21&p=231