សភាព​អឺរ៉ុប​ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​ចរចា​គ្នា

សភាព​អឺរ៉ុប​ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​ចរចា​គ្នា
MONDAY, 23 SEPTEMBER 2013 លាង ផាន់ណារ៉ា ភ្នំពេញៈ  សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​អំពាវនាវ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ឲ្យ​សមាជិក​សភា ដែល​ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា​បោះឆ្នោត​ឲ្យ​នោះ អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ។​ សម័យ​ប្រជុំ​សភា​ដំបូង ត្រូវ​បាន​បើក​នៅ​ថ្ងៃ​នេះ​​ ក្រោម​អធិបតីភាព​ព្រះ​មហាក្សត្រ និង​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​បណ្តា​អង្គទូតនានា និង​សហភាព​អឺរ៉ុប​ចូល​រួម​ផង​ដែរ។ សហភាព​អឺរ៉ុប មាន​ជំនឿថា​ រដ្ឋសភា​ថ្មី ដែល​បាន​បើក​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២៣​ កញ្ញា មិន​អាច​ដំណើរការ​ទៅបាន ដោយ​គ្មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​ជាប់​ឆ្នោត​នោះទេ​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ សហភាព​អឺរ៉ុប ក៏​បាន​​សម្តែង​ក្តីបារម្ភ​លើ​ជម្លោះ ដែល​កើត​ចេញ​​ពី​​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​​ការ​​បោះឆ្នោត ហើយ​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យធ្វើ​ការ​ជាមួយ​គ្នា​បន្ត​ទៀត ក្នុង​ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ដំណើរ​ការ​​បោះឆ្នោត ដើម្បី​ឈាន​ទៅ​…