សហរដ្ឋអាមេរិកនៅតែចង់ឲ្យកម្ពុជាដោះស្រាយទំនាស់រឿងបោះឆ្នោត
សហរដ្ឋអាមេរិកនៅតែចង់ឲ្យកម្ពុជាដោះស្រាយទំនាស់រឿងបោះឆ្នោត សុខ ខេមរា 25 កញ្ញា 2013 វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសរអា នៅតែទទូចដល់ភាគីនយោបាយកម្ពុជាឲ្យបន្តពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាទំនាស់រឿងបោះឆ្នោតទោះបីជាសភានិងរដ្ឋាភិបាលថ្មីមួយបានកើតឡើងហើយក្តី ដើម្បីផលប្រយោជន៍កម្ពុជា។ ក្រសួងការបរទេសសរអាជំរុញដល់គណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិឲ្យបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយការខ្វែងគំនិតនានាដើម្បីបំរើ ផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ពលរដ្ឋកម្ពុជានិងធ្វើឲ្យរដ្ឋសភាមានការ ជឿជាក់បាន។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ជែន សាគី អ្នកនាំពាក្យក្រសួងការបរទេសសរអា។ «យើងជឿថារដ្ឋសភាប្រជាធិបតេយ្យនិងជឿជាក់បានមួយ ត្រូវតែឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមប្រកបដោយអត្តន័យពីគណ បក្សនយោបាយទាំងពីរ»។ សមាជិកសភា៥៥រូបមកពីគណបក្សជំទាស់របស់លោកសម រង្ស៉ីនិងលោកកឹម សុខា មិនចូលរួមប្រជុំសភាថ្ងៃដំបូងទេកាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារដើម្បីផ្តល់ សុពលភាពសភាថ្មីនិងរដ្ឋាភិបាលថ្មីមួយ។ តែពហិការរបស់ក្រុមជ…