ពិធី​បុណ្យ​កំសាន្ត​ស្រុក

ពិធី​បុណ្យ​កំសាន្ត​ស្រុក
តាម​ឯកសារ​របស់​ក្រុម​ជំនុំទំនៀមទម្លាប់ ពិធី​បុណ្យ​កំសាន្ត​ស្រុក ស្រី-អ៊ូ រៀប​រៀង កម្ពុជសុរិយា ឆ្នាំ​ទី ៣១ លេខ ២ ខែ​កុម្ភៈ ព.ស. ២៥០១ - គ.ស. ១៩៥៩ តាម​ឯកសារ​របស់​ក្រុម​ជំនុំទំនៀមទម្លាប់ នៅ​ពុទ្ថសាសនបណ្ឌិត្យ ដូច​មាន​សេចក្ដី​ត​ទៅ​នេះ ៖ តាម​ប្រពៃណី​ខ្មែរ តែង​មាន​ពិធី​ធ្វើ​បុណ្យ​កំសាន្ត​ស្រុក នៅ​ខែ​មាឃ​មួយ​ដង នៅ​ខែ​ពិសាខ​មួយ​ដង រៀង​រាល់​ឆ្នាំ ។ ពិធី​បុណ្យ​កំសាន្ត​នៅ​ខែ​មាឃ មាន​របៀប​ដូច​រៀប​រាប់​ត​ទៅ​នេះ នៅ​ក្នុង​ហេមន្តរដូវ​ថ្ងៃ ១៥ កើត​ខែ​មាឃ រៀង​រាល់​ឆ្នាំ ជា​រដូវ​ហើយ​ស្រូវ​អង្ករ អាចារ្យ​សម្រាប់​វត្ត​នីមួយ ៗ តែង​ដើរ​ឃោសនា ប្រាប់​ង្នក​ស្រុក​ជើង​វត្ត​ជា​មួយ​គ្នា ឲ្យ​ធ្វើ​រោង​មួយ​យ៉ាង​ធំ នៅ​កណ្ដាល​ស្រុក ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​កំសាន្ត​ស្រុក​ភូមិ ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​ទាំង​អស់​គ្នា ។ គេ​ធ្វើ​រាន​បី​ថ្នាក់​នៅ​ចំពោះ​មុខ​រោង​ធំ មាន​ព្រះរាជ​វ័តិព័ន្ធ​ជុំ​វិញ មាន​ច្រម ៤ ដាក់​គ្រប់​ជ្រុង​រាជ​វ័តិ មាន​ស្លាធម៌ ៤ ដោត​គ្រប់​ជ្រុង​រាជវ័តិ បាយសី​ធំ​មួយ​គូ​ស្លាធម៌​មួយ​គូ ទៀន ៥ ធូប ៥ ទឹក​អប់​មួយ​គូ ស្លា​បារី បង្អែម​ចំអាប ក្រាល​សំពត់​ស​ប្រវែង ២ ហត្ថ យក​រណ្ដាប់​ទាំង​អស់​ទៅ​ដាក់​លើ​រាន​ទាំង ៣ ថ្នាក់ ស្រុក…