សកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បរិយាយពីចម្រៀងនឹងប្រយោជន៍ចម្រៀង
សកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បរិយាយពីចម្រៀងនឹងប្រយោជន៍ចម្រៀង របស់លោក ចាប - ពិន កម្ពុជសុរិយា ឆ្នាំទី ២៧ ខែ កុម្ភៈ លេខ ២ ព. ស. ២៤៩៧ គ. ស. ១៩៥៥ តាងនាមក្រុមជំនុំទំនៀនទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យ ខ្ញុំសូមបរិយាយអំពីកំណើតចម្រៀងនឹងប្រយោជន៍របស់ចម្រៀងដូចតទៅនេះ : សួរ : ការច្រៀងកើតពីត្រឹមណាមក ? ឆ្លើយ : ការច្រៀងកើតតាំងពីមនុស្សចេះប្រើពាក្យសំដីមក ។ សួរ : ហេតុម្ដេចបានជាប្រជាជនចូលចិត្តច្រៀង ? ព្រោះត្រូវការអ្វី ? ឆ្លើយ : បានជាប្រជាជនចូលចិត្តច្រៀង ព្រោះត្រូវការរស់នៅក្នុងសង្គម ត្រូវការចិញ្ចឹមបុត្រ ត្រូវការគុសង្សារ ត្រូវការអាពាហ៍ពិពាហ៍ ជាដើម ។ សួរ : ការច្រៀងជាការសម្ដែងអ្វី ? ឆ្លើយ : ការច្រៀងជាការសម្ដែងសាវតាជាតិ - ទឹកចិត្តអធ្យាស្រ័យនឹងបំណងរបស់ប្រជាជន គឺថាប្រជាជនមានបំណងយ៉ាងណាក៏បណ្ដាលឲ្យច្រៀងតាមទំនងបំណងនោះ រួចសេចក្ដីថា : ចម្រៀងជាសំឡេង ឬជាសម្រែកចិត្តរបស់មនុស្សជាតិពិតៗ ទោះបីអ្នកមិនចេះតែងទំនុកខ្លួនឯងក៏រមែងជ្រើសរើសយកទំនុកចាស់ៗរបស់គេ ដែលអ្នកផងតែងច្រៀងមកច្រៀងតម្រូវ…