យុវតីចូលចិត្ដស្លៀកពាក់ខ្លីខ្លាំងរឹតតែ ជំរុញភ្លើងតណ្ហាបុរសៗឲ្យកាន់តែឆេះ?
ខណៈពេលសង្គមកាន់តែមានការអភិវឌ្ឍ យុវជនខ្មែរកាន់តែមានឱកាសបង្អួតភាពស៊ីវិល័យរបស់ខ្លួន។ ប៉ុន្ដែយុវតីមួយចំនួនបែរជាភ្លេចខ្លួនជាស្ដ្រីខ្មែរដែលមានវប្បធម៌ល្អច្រើនសតវត្សរ៍មកនាំគ្នាស្លៀកពាក់លេចលើលេចក្រោម មិនសមរម្យនឹងភ្នែកអ្នកផងទាំងពួងឡើយ។ ពិតប្រាកដណាស់ការស្លៀកពាក់ខ្លីអាចនឹងធ្វើឲ្យយុវតីដែលគិតថា ខ្លួនឯងជាមនុស្សទាន់សម័យ និងគួរឲ្យទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ ប៉ុន្តែភាពស៊ីវិល័យជ្រុលហួសហេតុពេកអាចផ្ដល់ក្តីអន្ដរាយចំពោះខ្លួនឯង និងវប្បធម៌ជាតិផងដែរ។ ជាក់ស្ដែងយុវតី ហ្សា វ័យ ២០ ឆ្នាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាន LIFT ទាំងអឹមអៀនថា៖ «ខ្ញុំចូលចិត្តស្លៀកពាក់ខ្លីៗ ពីព្រោះនៅពេលខ្ញុំស្លៀកសម្លៀកបំពាក់ខើចលើខើចក្រោម ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានភាពទាក់ទាញពិសេស សង្សាររបស់ខ្ញុំក៏សរសើរថា ខ្ញុំស្អាតដែរ»។ យុវនិស្សិត រូបនោះ បានបង្ហើបប្រាប់ថា នៅពេលកញ្ញាទៅទីកន្លែងស្ងាត់ៗ ការស្លៀកពាក់ខ្លីអាចធ្វើឲ្យមានភាពស្និទ្ធស្នាលជាមួយសង្សារ កាន់តែខ្លាំង។ កញ្ញា ហ្សា បានបញ្ជាក់ថា នៅពេល…