ទួលនំលក់តាមសាលា តស៊ូរហូតក្លាយជាមន្ត្រីទំនាក់ទំនងសាធារណៈនៅADB
“ខ្ញុំធ្លាប់ទួលនំលក់ នៅតាមសាលារៀន តាំងពីអាយុ១០ឆ្នាំមកម្ល៉េះ ព្រោះកាលនោះគ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ រស់នៅពឹងលើរបរលក់ដូរតិចតួចតែប៉ុណ្ណោះ”។ នេះគឺជាការរៀបរាប់របស់កញ្ញា រស់ សុធា យុវនារី វ័យ២៨ឆ្នាំ ដែលមានប្រវត្តិឆ្លងកាត់ការតស៊ូដ៏កម្សត់យ៉ាងច្រើនមុនពេលក្លាយជាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈរបស់ ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ចាប់កំណើតនៅក្នុងគ្រួសារដ៏ខ្សត់ខ្សោយមួយនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ សុធា បានសម្រេចចិត្តចាកចេញពីភូមិកំណើត និងឃ្លាតឆ្ងាយពីឪពុកម្ដាយ កាលពីឆ្នាំ ២០០២ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុង ដោយសង្ឃឹមថា នាងអាចមានអនាគត ដ៏ភ្លឺស្វាងមួយ។នៅពេលនោះនាង មានអាយុទើប ១៧ឆ្នាំប៉ុណ្ណោះ។ រំលឹកដល់ចំណុចនេះ សុធា ដែលជាកូនច្បង ក្នុងគ្រួសារ ដែល មានបងប្អូនតែពីរនាក់ ចាប់ផ្ដើម រលីងរលោងទឹកភ្នែក ស្ទើរតែទប់មិន…