យុវជនជប៉ុនសម័យថ្មី៩០%ចង់រស់នៅឯកោ មិនចង់រៀបការ
យោងតាមរបាយការណ៍ស្រាវជ្រាវមួយធ្វើឡើងដោយវិទ្យាស្ថានពលរដ្ឋវិទ្យា និងសន្តិសុខសង្គមជប៉ុន(JIPSS)បានឲ្យដឹងថា យុវជនរបស់ខ្លួនបច្ចុប្បន្នមិនតិចជាង ៩០% ចង់រស់នៅឯកោដោយមិនរៀបការ។ លទ្ធផលស្ទាបស្ទង់ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានបង្ហាញឲ្យដឹងបន្ទាប់ពីមានការចេញផ្សាយអត្ថបទមួយធ្វើឡើងដោយសារព័ត៌មានThe Guardian របស់អង់គ្លេសលើអត្រាធ្លាក់ចុះទំនាក់ទំនងផ្លូវភេទរបស់យុវវ័យជប៉ុនច្រើនជាងបណ្ដាប្រទេសណាៗទាំងអស់។ របាយការណ៍នេះបានបញ្ជក់ថា ទីក្រុងតូក្យូកំពុងជួបគុណវិបត្តិធ្ងន់ធ្ងរមួយទៀតគឺវិបត្តិប្រជាជន ដែលអត្រាកំណើតបានធ្លាក់ចុះ ទន្ទឹមនឹងការព្យាករណ៍មួយបានបង្ហាញថាប្រជាពលរដ្ឋរបស់ខ្លួនប្រមាណ ១២៦លាននាក់សព្វថ្ងៃនឹងធ្លាក់ចុះមកត្រឹម៧០%នៅក្នុងឆ្នាំ២០៦០ខាងមុខ។ បើផ្អែកលើរបាយការណ៍ពីសមាគមផែនការគ្រួសារជប៉ុន (JFPA) វិញបានឲ្យដឹងថា ស្ត្រីជប៉ុន៤៥% ដែលមានអាយុចន្លោះពី១៦ដល់២៤ឆ្នាំគឺមិនចាប់អារម្មណ៍ ឬបដិសេធន៍ទាំងស្រុងទៅលើទំនាក់ទំនងផ្លូវភេទ ខណៈដែលបុរស២៥% បានបង្ហា…