វត្ត​ជិត​១០០​​​ក្នុង​ខេត្ត​៣​ និងសាលារៀន​​​​៣៣៦​កន្លែង ត្រូវ​ទឹក​ជន់​លិច

វត្ត​ជិត​១០០​​​ក្នុង​ខេត្ត​៣​ និងសាលារៀន​​​​៣៣៦​កន្លែង ត្រូវ​ទឹក​ជន់​លិច
ពេលមាន​ទឹក​ជំនន់​​​​ជន់​លិច​​​​តាម​ខេត្ត ក្រុង​មួយ​​​​ចំនួន​ ក្រៅពីមានមនុស្ស​​​ស្លាប់ជាង​​​៣០នាក់ វត្តអារាម​​​​ជាច្រើន ស្រែចំការ និងសាលារៀន​​​​ក៏​ត្រូវ​បាន​ជន់​លិច​​​​ធ្ងន់ធ្ងរ​ដែរ រហូត​មិន​អាច​​​​ឲ្យ​ពុទ្ធ​បរិស័ទ​​​​ធ្វើ​ដំណើរ​ទៅ​បុណ្យ​ក្នុង​​​​ពិធី​កាន់​បិណ្ឌ និងសិស្សមិនអាច​​​ទៅរៀនបាន ។ វត្ត​ជិត​១០០​​​ក្នុង​ខេត្ត​៣​ ត្រូវ​ទឹក​​​​ជន់​លិច វត្ត​អារាម​ជិត ១០០​វត្ត នៅ​ខេត្ត​ចំនួន ៣ ត្រូវ​បាន​​​​រង​គ្រោះ​​​​ដោយសារ​​​​ទឹក​ជំនន់​នៅ​​​​ក្នុង​ឆ្នាំ​នេះ។ មន្ត្រី​ជាន់​ខ្ពស់ ​នៃ​ក្រសួង​ធម្មការ​​​​និង​សាសនា ​មាន​ប្រសាសន៍ប្រាប់ វិទ្យុអាសីសេរី ថានៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា វត្ត​នៅ​​​​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​រហូត​ធ្វើ​ឲ្យ​ព្រះសង្ឃ​ខ្លះ​ត្រូវ​បង្ខំ​ ព្រះទ័យ​និមន្ត​ចេញ​ពី​វត្ត​មក​គង់​នៅ​ទី​ទួល​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន។ តាម​របាយការណ៍​ផ្លូវ​ការ​ពី​ក្រសួង​ធម្មការ​បង្ហាញ​ថា ខេត្ត​បន្ទាយមានជ័យ មាន ៨​វត្ត ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ ហើយ​ខេត្ត​ស្ទឹងត្រែង មាន ១៣​វត្ត បាន​ជន់​លិច​ដែរ។ ប៉ុន្តែ​ទំហំ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ មិន​បាន​លម្អិត​ក្នុង​របាយការណ៍​នោះ​ទេ។ សាលារៀន​ប្រមាណ​៣៣៦​…