ការបែងចែក និងការប្តូរឈ្មោះទឹកដីខ្មែរកម្ពុជាក្រោម
ការបែងចែកកម្ពុជាក្រោម សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែម កម្ពុជាក្រោមចែកជាពីរផ្នែក៖ កម្ពុជាក្រោមប៉ែកខាងកើតនិងកម្ពុជាក្រោមប៉ែកខាងលិចកម្ពុជាក្រោមប៉ែកខាងកើត ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសៃហ្គន ។ ផែនដីនេះកាលសម័យនោះ មានឈ្មោះហៅថាស្រុកដូណៃ ។ ភូមិភាគ ដូនណៃ នេះ ភាគធំសុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យកនៅពេលដែលប្រទេសខ្មែរ កើតសង្គ្រាមក្នុងស្រុកគឺក្នុងរវាង គ.ស ១៦២៣ ។ ក្នុងភូមិភាគដែនដី ដូណៃ នេះមានជាអាទិ៍ ខេត្តកោះគង ( Go Cong យួនហៅហ្កកុង) , ទួលតាមោក( Thu dau Mot យួនហៅធូយ៉ូវម៉ូត) , ព្រះសួគ៌ា( Ba Ria យួនហៅបារៀ) , ចង្វារត្រពាំង( Bien Hoa យួនហៅបៀនវ៉ា) , អូកាប់( Vung Tau យួនហៅវុងតាវ) ។
កម្ពុជាក្រោមប៉ែកខាងលិច វត្តឃ្លាំងក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរគឺត្រើយខាងឆ្វេងទន្លេសៃហ្គន , សព្វថ្ងៃគេចូលចិត្ត ហៅថា ដែនដីសណ្ដរទន្លេមេគង្គ ។ភូមិភាគនេះមានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះ…