១០ ហេតុផល ដើម្បីចាប់ផ្តើម អាជីវកម្ម

១០ ហេតុផល ដើម្បីចាប់ផ្តើម អាជីវកម្ម
១0 ហេតុផល ដើម្បីចាប់ផ្តើម អាជីវកម្ម 10 REASONS TO START A BUSINESS ១. ចង់ក្លាយខ្លួនជា ចៅហ្វាយនាយ ប្រសិនបើអ្នកមាន អាជីវកម្ម ផ្ទាល់ខ្លួន អ្នកជាមនុស្សតែម្នាក់គត់ ដែលត្រូវ ឆ្លើយទៅនិងខ្លួនឯង។ ធ្វើជាចៅហ្វាយលើខ្លួនឯងគឺបានផ្ទាល់អោយខ្លួនឯងក្លាយទៅជាថៅកែ មានសេរីភាព ក្នុងការធ្វើអ្វីគ្រប់សព្វបែបយ៉ាង លើវិថីនៃជិវិត្តរបស់ខ្លួនដោយខ្លួនឯង និងអនុវត្ត ផែនការ ផ្ទាល់ខ្លួនដោយខ្លួនឯង។ ជាការពិតណាស់ អ្នករស់ឬ ស្លាប់ ដោយការសម្រេចចិត្ត របស់ខ្លួនឯង ប៉ុន្តែ នេះគឺជារឿងល្អ។ ចៅហ្វាយនាយក៏ខ្លួនឯង កូនចៅក៏ខ្លួនឯង។ ២. ធ្វើអ្វីដែល អ្នកស្រឡាញ់ - ឬ យ៉ាងហោចណាស់ក៏ជាអ្វី ដែលអ្នកចាប់អារម្មណ៍ដែរ វត្ថុបំណងដែលក្នុងការចាប់ផ្តើមធ្វើខ្លួនអោយក្លាយទៅជាសហគ្រិនគឺអ្នកត្រូវជ្រើសរើសថា តើក្រុមហ៊ុនប្រភេទណា ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នក ហើយនិងនៅទីកន្លែងណា។ ដូច្នេះបានផ្តល់អោយអ្នកសិក្សាស្រាវជ្រាវ អោយបានត្រឹមត្រូវ ដែលមានគម្លាតនៅលើទីផ្សារ ម្យ៉ាងទៅក៏ជាទម្លាប់មួយដែលអ្នកចំណង់ចំណូលចិត្ត និងការចាប់អារម្មណ៏ក្នុងការស្វែងរកប្រាក់ ចូលអាជីវកម្ម បានផលចំណេញដែរ។ ៣. បង្កើតច្បាប់អោយខ្លួនឯង ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកត្រូវតែកំណត់កាលបរិច្ឆេទ អោយច្បាស់លាស់អោយ…