ពិភពលោកបាត់បង់វិរៈបុរសដ៏ឆ្នើម Nelson Mandela
បុរសល្អក្នុងប្រវតិ្តសាស្ត្ររបស់មនុស្សជាតិ គឺលោក Nelson Mandela ដែលធ្លាប់ជា ប្រធានាធិបតី អាហ្រិកខាង ត្បូងបានទទួល មរណ ភាពនៅអាយុ ៩៥ឆ្នាំ ដោយជំងឺ រលាក សួតធ្ងន់ធ្ងរ។ កាលពីថ្ងៃព្រហស្បតី៏ទី ៥ ខែធ្នូ ឆ្នាំ ២០១៣ ប្រពភពត៌មានជាតិ និងអន្តរជាតិមានការអារម្មណ៏ និង បាន ធ្វើអោយសាធារណៈជនមានការផ្ងើកផ្អើរ ដោយបានការចុះផ្សាយ ពីរមណភាពរបស់លោក Mandela។ លោក Nelson Mandela គឺជាអតីតប្រធានាធិបតីរបស់អាហ្រ្វិកខាងត្បូង និងជានិម្មិតរូប នៃការរើបំរះ ពីការជិះជាន់ប្រកាន់ពូជសាន៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពពិភពលោក ហើយលោក ក៏បាន ពុះពារគ្រប់ឧបសគ្គក្នុងជិវិតរបស់លោកយ៉ាងលំបាកវេទនា ដោយធ្លាប់ជាប់ពន្ធនាគារ អស់ រយៈ ២៥ឆ្នាំ នៅកោះ រប់បេន (សព្វថ្ងៃនេះកោះ រប់បេន បានក្លាយទៅជាកន្លែងទេសចរណ៏ ដ៏ពេញ និយម ដែលបាន ចារឆ្លាក់នូវទុក្ខវាទនារបស់លោក Mandela)។ ការបាត់បង់ សេរីភាពអស់ រយៈពេល ដ៏យូរសែនយូរបែបនេះ រួមទាំងការធ្វើទារុណកម្មនិងការគាប សង្កត់ គ្មានមេត្តាត្រា ប្រណីក្នុង បំណងដើម្បីអោយពួក គាត់បាត់ បង់ការតស៊ូក្នុងការ ទាមទាសិទ្ធសេរីភាព និងធ្វើ អោយបាត់ បង់ ក្តីសង្ឃឹម គ្រប់សព្វបែបយ៉ាងរបស់លោក។ នេះចាត់ទុកថា គឺជាសេចក្តីទុក្ខយ៉ាងក្រៃលែងក្នុងប្រវត្តិសាស្ត្រ ព…