វគ្គទី៥៖ មរតករបស់ ខុងមីង

វគ្គទី៥៖ មរតករបស់ ខុងមីង
ខុងមីង (ជូកាត់លៀង) (គ.ស.១៨១-២៣៤) ជាអ្នកនយោបាយនិងជាអគ្គមេទ័ពដ៏ឈ្ លាស ប្រតិ​ពលដែលមានសមត្ថភាពខ្ពស់ នៅក្នុងសម័យ សាមកុក។ គាត់ជាអ្នកនយោបាយដ៏​បរិសុទ្ធ​យុត្តិធម៌ ពោរពេញទៅដោយ គុណធម៌។ កូនដែលបានឃើញច្បាស់ពីលិខិតថ្លែង ការណ៍ពី​ទ្រព្យសម្បត្តិដែលជាកេរម រតករបស់ខ្លួនចំពោះព្រះចៅ ឡៅសៀន ថា៖ «ទូលព្រះបង្គំបានបម្រើរាជការថ្វាយព្រះចៅផែនដីអង្គមុន ទើបពុំបានប្រកបមុខរបរចិញ្ចឹមគ្រួសារ។ ឥឡូវនេះ ទូលព្រះបង្គ ំនៅសល់តែកេរពីជីដូនជីតា គឺដើមមន៨០០ដើម ដីស្រែ១៥ហិចតាដែល​ជាទ្រព្យសម្បត្តិ ល្មមនឹងចិញ្ចឹមគ្រួសាររបស់ទូលព្រះ​បង្គំឱ្យមានសុភមង្គល​តាំងតែអំពីកូន រហូតដល់ចៅបាន។ សម្រាប់ទូលព្រះបង្គំបម្រើរាជការ គ្មានអ្វីបណ្ដាល​ឱ្យក្ដៅ​ក្រហាយទេ ហេតុនេះហើយ ទើបមិនបានបង្កើតអាជីពដទៃ ហើយក៏មិនធ្លាប់គិតសន្សំទ្រព្យជា កេរមរតកបន្ថែមទៀត ឬចង់សាងឋានៈខ្លួនឯងឱ្យស្ដុកស្ដម្ភអ្វីដែរ។  ក្នុងគ្រាដែលទូលព្រះបង្គំលាចាកលោកនេះទៅ ក្រុមគ្រួសាររបស់ទូលព្រះបង្គំនឹ ងមិនមានបានមិនមានកេរមរតកសេសសល់និងមិនមានទ្រព្យសម្បត្តិនៅខាងក្រៅដ៏មហិមាឡើយ ព្រោះទង្វើនេះទូលព្រះបង្គំគិតថា ទុរយសចំពោះព្រះអង្គ»។ ខុងបេង ពោលដូច្នេះហើយ ក៏ធ្វើដូច្នេះមែន។ ក្នុងគ.ស. ២៦៩ រាជវង្ស ជិន បានរួបរួមប្រទេសចិន ហើយបានកសាង អ…