វគ្គទី៣៖ កូនកុំកំហកដាក់ពុក
មានរឿងពិតមួយដំណាលថាមានឪពុកម្នាក់ចិញ្ចឹមកូនប្រុសក្រោយពីប្រពន្ធ ស្លាប់ចោលតាំងពីកូនបានអាយុ៥ឆ្នាំ។ ឪពុកប្រឹងចិញ្ចឹមកូនយ៉ាងលំបាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកតស៊ូ ចិញ្ចឹមកូនរហូតបានឲ្យកូនចូលរៀនចប់បរិញ្ញប័ត្រ ថ្ងៃមួយឪពុកបានសួរកូនប្រុសដោយងឿងឆ្ងល់ព្រោះតែឃើញកូនប្រើរបស់ប្លែកៗថា កូនអានេះហៅអី កូនក៏ប្រាប់ថា គេហៅកុំព្យួទ័រ។ ដោយហេតុថាខ្លួនចាស់ មិនដែលឃើញរបស់ប្លែកៗ សួរហើយមិនបានប៉ុន្មានម៉ោងផងក៏ភ្លេចទៅវិញបាត់ បន្ទាប់មកសួរកូនម្តងហើយម្តងទៀត ដល់សួរលើកទី៣កូនស្រែកកំហកដោយសម្លែងខ្លាំងៗថា ខ្ញុំប្រាប់ពុកឯងច្រើនដងហើយមេចមិនចាំ សួរនេះសួរ!!! រកតែធ្វើការអីមិនបាន។ ឮកូនគេកំហកដាក់បែបនេះហើយ គាត់ក៏ដើរចេញទៅអង្គុយសម្រក់ទឹកភ្នែកតែម្នាក់ឯងក្បែរចង្រ្កានបាយ មួយសន្ទុះក្រោយមក កូនក៏ឃ្លានបាយ រកមើលឪពុកឲ្យដួសបាយឲ្យមិនឃើញ គេក៏ដើរទៅចង្រ្កាន ស្រាប់តែឃើញឪពុកកំពុងពួនយំ រួចសួរថា ហេតុអីពុកយំ? ឪពុកបានឆ្លើយថាកាលកូននៅតូចកូនសួរអ្វីមួយដល់ពុកមិនតិចជាង៥ដងទេ សួររហូតដល់កូនចាំ ពុកសប្បាយចិត្តនឹងប្រាប់កូនគ្រប់បែបយ៉ាង ពុកមិនដែលធុញនឹងសំនួររបស់កូនម្តងណាឡើយ ពុកបន់ឲ្យតែកូនសួរពុករាល់ថ្ងៃ ពុកនឹងបានបង្ហាត់បង្រៀនកូន និយាយរួចគាត់ក៏ស្ទុះទៅដួសបាយឲ្យ…