ព្រះគុណម៉ែ វគ្គ១
ព្រះគុណម៉ែ កម្ម និង ជីវិត ធម្មជាតិលំអទ្វីបលោកា បុប្ផាលំអឧទ្យានស្រី“សិរី” កម្មផល លំអសត្វលោកិយ សិរីលំអជនសប្បុរស ។ ជីវិតកើតមកតែងជួបទុក្ខ កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ រលាស់ពុំចេញដេញពុំទៅ ។ កំណើតអបាយហៅសែនយ៉ាប់ យ៉ាប់ហួសសាស័ព្ទឱ្យបានត្រូវ ព្រោះកម្មអកុសលផ្តល់ជាផ្លូវ ខ្លួនធ្វើខ្លន្លួត្រូវទទួលយក ។ បើកើតជាមនុស្សហៅសំណាង បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស មានស័ក្តិមានយសខ្ពស់អាត្មា ។ បុណ្យឱ្យមកកើតក្នុងពោះមនុស្ស ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៌នា គណនាត្រារាប់ឱ្យសព្វបាន ។ ចិញ្ចឹមបីបមថ្នមថ្នាក់ថែ រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន្ ត មេត្តាជោរជោគក្នុងសន្តាន ប្រោសកូនកល្យាណឱ្យផុតក្ស័យ។ ដូចនេះម៉ែមានគុណច្រើនណាស់ គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រឹថពីថាធ្ងន់ហួសឧបមេយ្យ គង់ចាញ់គុណថ្លៃនៃមាតា ។ ម៉ែគឺរស្មីលម្អកូន ម៉ែគឺជាក្បូនឆ្លង្លជលសា ម៉ែគឺជាស្បៀងលៀងជីវ៉ា ម៉ែគឺជោគវាសនាជីវិតកូន គួរអាសូរចិត្តអាណិតម៉ែ អស់ប្រាំបួនខែម៉ែពផ្ទៃ្ទ ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ អាស្រ័យ័បុត្រភ្ង្ងាផ្ញើជីវិត ។ ម្លឹងហើយម៉ែនៅនឹកស្រលាញ់ លំបាកម្តេចមិញឥតបើគិត ទន្ទឹងឱ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី ។ ពេល…