ព្រះគុណម៉ែ វគ្គ២
ព្រះគុណម៉ែ ក្នុងខណៈដែលដួងចិត្ត របស់សាធុសប្បុរសទាំង ឡាយ កំពុង ស្ងប់ ជាពេលមួយដ៏សមគួរបំផុត ក្នុងការគិតពិចារណា ស្រមើស្រមៃ រលឹកនឹក ដល់រឿងរាវនៃជីវិតនាអតីតកាល ដែលបាន ដើរជ្រួស ហួស កន្លងមករហូតមកដល់ពេលបច្ចុប្បន្ន ជាប្រយោជន៍ដើម្បីឱ្យយើងបាន ស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ នោះគឺការចាប់ផ្តើម រកផ្លវដោះស្រាយ បញ្ហាជីវិត ។ យើងគួរនាំគ្នារលឹកនឹកឃើញដល់ខ្លួ នួឯងក្នុងគ្រាអតីតកាលគឺកាលដែលយើ ងនៅតូចៗ ពុំទាន់ដឹងក្តីនៅឡើយ ជាព េលដែលយើង កំពុងស្ថិតនៅក្នុងភាពរីករាយ ស្រស់ស្រាយបំផុត ព្រោះពេលនោះ ហើយ យើងច្រើនតែបានជួបប្រសព្វ នូវស្នាមញញឹមដ៏បរិសុទ្ធរបស់ម៉ែ ជាស្នាមញញឹមដែលផ្តល់នូវភាពកក់ក្តៅ ក្តីស្រលាញ់ក្តីសិទ្ធស្នាល ការអនុគ្រោះ និងភាពសប្បាយរីករាយជានិច្ចសំរាប់យើង ។ យើងសែនមានសេចក្តីសុខពន់ពេក ចំពោះស្ថានភាពបែប នេះ ។ ហើយយើងក៏បានស្ថាបនានូវស្នាមញញឹម ដ៏ស្រស់ស្អាតមួយ ត្រឡប់តបទៅរកម៉ែវិញ ។ យើងតែងគិតដល់វេលានាគ្រាអតីតកាល ដែលអ្នកម៉ែធ្លប្លា់បីបាច់ថែរក្សាយើង យកចិត្តទុកដាក់នឹងយើង ថ្នាក់ថ្នម បមបីយើងរហូតមក ។ យើងនៅចាំបាននូវសម្ផស្សនៃក្តីស្រ លាញ់ ដ៏ក៏ក់ក្តៅ សិទ្ធស្នាល...និងទន់ភ្លន់ល្វតល្ វន់នោះបាន ។ ពេលយើងមានជំងឺឈឺតម្កាត់ ម៉ែតែងស្ថ…