ការទ្រង់នៅរស់ក៏លំបាក សោយទីវង្គតបាត់ក៏នៅតែលំបាក
ទទួលបានគំនិតល្អៗពីមិត្តម្នាក់នៅក្នុង facebook នូវអត្ថបទល្អមួយដែលគួរអោយអាននិងគួរអោយចង់ចាំ ថ្ងៃនេះបានទទួលអត្ថល្អមួយដូចខាងក្រោមពីមិត្តម្នាក់ឈ្មោះ៖ ការមើលឃើញរបស់ខ្ញុំ My View ដែលបានអានហើយនិងបានចាប់អារម្មណ៏ ហើយប្រៀបធៀបទៅគឺដូចជាការពិតមួយដែលបានឆ្លុះបញ្ជាំងពីសង្គមយើងផងដែរ។
ការទ្រង់នៅរស់ក៏លំបាក សោយទីវង្គតបាត់ក៏នៅតែលំបាក លំបាកទី១ អតីតព្រះមហាក្សត្រកើតចំពេលដែល ប្រទេសកម្ពុជាស្ថិតក្រោមអណានិគមបារាំងលំបាកក៏ព្រោះតែឃើញរាស្ត្ររងទុក្ខក្រោមនឹមបរទេស។
លំបាកទី២ ព្រះអង្គនៅវ័យក្មេងសោះ ត្រូវបានគេលើកជាស្ដេច គង់លើបល្ល័ង្គ គេបញ្ជាតា មចិត្ត។
លំបាកទី៣ គង់ក្នុងវាំងយ៉ាងមានសេចក្ដីសុខ បែរជាទ្រង់មិនព្រម ទៅក្រោកតស៊ូប្រឆាំងបារាំង។
លំបាកទី៤ បានឯករាជ្យហើយ ត្រូវខំប្រឹងអភិវឌ្ឍកម្ពុជា ដើម្បីប្រជារាស្ត្របានសេចក្ដីសុខ។
លំបាកទី៥ ទ្រង់ដើរនយោបាយខុស ធ្លាក់ចូលក្នុងអន្ទាក់យ៉ាងជ្រៅ ។
លំបាកទី៦ ឃើញរាស្ត្រទ្រង់រងទុក្ខម្ដងទៀត វិប្បដិសារីកាន់តែខ្លាំង។
លំបាកទី៧ ទ្រង់ត្រូវក្រោកឈរឡើងវិញ និងចំណាយជីវិតចុងក្រោយ ដើម្បីតបស្នងដល់មាតុភូមិនេះបើគ្មានអតីតព្រះមហាក្សត្រ ចេញមុខទេ សង្គ្រាមស៊ីវិលនឹងនៅតែកើតឡើង ព្រោះគ្មានកិច្ចសន្យាទីក្រុងប៉ារីស ១៩៩១ …