ដំណើរកំសាន្ត៖ ទស្សនាប្រាណប្រាសាទ នៅទន្លេបាទី (ខេត្តតាកែវ)
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ ខ្ញុំបាទ សុខឡា រួមទាំងមិត្តភ័ត្រប្រមាណ
ជាប្រាំអ្នក បានទៅ កំសាន្តលំហែកាយ នូវថ្ងៃសំរាក់ពីការ ងារទៅទន្លេបាទី។ នៅទីនោះ មាន ទេសភាពស្រស់ ស្អាតទឹកបឹង និង មានប្រាសាទដែលជាកេមរតកសម្បត្តិវប្បធម៌បស់ បុព្វបុរសខ្មែរ យើងបាន បន្សល់ទុកអោយ កូនខ្មែរ ជំនានក្រោយជួយថែរក្សា។ ឆ្លាតក្នុងឪកាសដ៏មានតម្លៃនេះផងដែរយើងបានទាំងកំសាន្តលំហែកាយ ផងនិងបានសិក្សាពី ទីកន្លែងនៃទឹកដីទន្លេបាទី និង ព្រមទាំងប្រវត្តិនៃប្រាណប្រាសាទផង។ ទន្លេបាទីជាបឹងដ៏តូចមួយដែលមានចំងាយប្រមាណ៣០គ.មពីភាគខាងត្បូងរាជធានីភ្នំពេញ។ ទន្លេបាទីស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទន្លេបាទីជាកន្លែងសក្ការៈបូជាមួយ និងកន្លែងសំរាប់កំសាន្តនាចុងសប្តាហ៍សំរាប់ប្រជាជននៅតំបន់នេះ។ វាក៏ជាកន្លែង ស្ទូចត្រីសំរាប់ភ្ញៀវទេសចរណ៍ និងប្រជាជនក្នុងតំបន់ផងដែរ។ នៅក្បែរនោះមានប្រាសាទបុរាណពីរគឺ
ប្រាសាទតាព្រហ្ម ដែលបានកសាងឡើងនៅចុងសតវត្សទី១២ ដើមសតវត្ស ទី១៣ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ និង
ប្រាសាទយាយពៅ។ ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) ប្រាសាទតាព្រហ្មស្ថិតនៅក្នុងរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស…