លោក សម រង្សី វិលត្រឡប់មកកម្ពុជាវិញ

លោក សម រង្សី វិលត្រឡប់មកកម្ពុជាវិញ
ការវិលនិវដ្តន៍របស់មេបក្សប្រឆាំង ​ គឺលោក សមរង្សី មកដល់កម្ពុជាវិញហើយព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​ នៃការវិលត្រឡប់មកវិញនៃលោក សម រង្សី​ ប្រធានគណបក្សសង្គ្រោះជាតិ បានមកដល់កម្ពុជា​កាលពី​ព្រឹកថ្ងៃទី ១៩ ខែ កក្កដា បន្ទាប់ពិបាននិរទេសខ្លួន​ទៅ ក្រៅប្រទេស​អស់រយៈពេល​ជាង ៤ឆ្នាំងមកហើយ។ ពិតជាអស្ចារ្យខ្លាំងណាស់ដែលមិនធ្លាប់មាន​ក្នុងប្រវត្តិនៃការគាំទ្រ​បក្សនយោបាយ​នៅកម្ពុជា​ តែម្តងនេះ​ពិត​នឹកស្មានមិនដល់។ មនុស្សរាប់ ​ ម៉ឺន​នាក់ មានទាំងក្មេងចាស់បុ្រសស្រី ​ បានទៅទទួលស្វាគមន៍ ​​មេបក្ស​ប្រឆាំង​ដែល​កំពុង​តែមាន​ប្រជាប្រីយយ៉ាងខ្លាំងយ៉ាងច្រើនកោះករ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ ចិញ្ចើម​ផ្លូវ និង​បាន​ហែ​ក្បួន​តាម​ពី​ក្រោយ​រថយន្ត​ដែល​ដឹក​លោក សម រង្ស៊ី ចាប់​តាំង​ពី​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទី​លាន​ប្រជាធិបតេយ្យ​ដែល​នៅ​ក្បែរ​វត្តភ្នំ។ សេចក្ដី​រាយការណ៍ពីវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី អាច​ក្លាយ​ជា​តំណាងរាស្ត្រ​ក្រោយ​ការ​បោះ​ឆ្នោត​ទាក់ទង​នឹង​វត្តមាន​របស់​​លោក សម រង្ស៊ី នៅ​កម្ពុជា ក្នុង​ឱកាស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ…