ព្រះបាទធម្មិកៈ ជាអ្នកណា?
យើងបដិសេធមិនបានឡើយសង្គមខ្មែរជាសង្គមមើលងាយសីលធម៌ គុណធម៌ ចរិយធម៌ រវាងគ្នានិងគ្នា ភាពជាក់ស្តែងគឺបានឃើញស្រាប់ហើយ តាំងតែអតីតកាលរហូតមកដល់បច្ចុប្បន្ន សង្គមខ្មែរមិនសូវ គោរពសិទ្ធិគ្នានិងគ្នាទេ និយាយស្តីអសុរោះ ឈ្លោះប្រកែកបែបបាក់គ្នាងាយ ឈានទៅរកការចងគំនុំ គុំកួន រហូតដល់មានការកាប់សម្លាប់គ្នា តាំងតែសង្គមគ្រួសារ រហូតដល់សង្គមជនថ្នាក់អ្នកដឹកនាំរដ្ឋ មិនថាខ្មែរក្នុងប្រទេសឬក្រៅប្រទេសឡើយ រកសាមគ្គីភាពគ្នាមិនសូវបានទេ។ ខ្ញុំមិនដឹងថាអ្នកប្រាជ្ញខ្មែរមួយណាដែលមានគំនិតគិតបានល្អដូច្នេះ ថាប្រទេសខ្មែរនឹងមានភាពរីកចម្រើន ស្ងប់សុខ មានសន្តិភាព និងសុភមង្គលមកដល់សង្គមខ្មែរទាំងមូល នៅពេលដែលមានព្រះបាទធម្មិក ជាអ្នកដឹកនាំរដ្ឋនោះ ព្រះបាទធម្មិកៈ បើយើងគិតតែសំបកក្រៅមើលទៅស្រាលៗថាជាការងប់ងល់គិត ដល់តែអ្នកមានបុញ្ញឫទ្ធានុភាពម្នាក់មកជួយដល់ប្រជាជនខ្មែរឲ្យមានជីវភាពរស់នៅបានល្អថ្កំថ្កើនឡើង តែការពិតមានបង្កប់អត្ថន័យខ្លឹមសារមានប្រយោជន៍យ៉ាងក្រៃលែងសម្រាប់ប្រជាខ្មែរទាំងមូល។ ព្រះបាទធម្មិកៈ មិនមែនសំដៅទៅលើទេវតាណាមួយមានបុញ្ញឫទ្ធានុភាពមកកើតហើយជួយប្រជាខ្មែរ និងមិនមែនសំដៅទៅលើបុគ្គលណាមួយដែលជាស្តេចមានបុញ្ញឫទ្ធានុភាពជួយប្រជាខ្មែរនោះឡើយ!! អញ្ចឹងសំដៅទៅលើអ្វីទៅ ?…